Mourinho ប្រកាស​ថា​ នឹង​​ឡើង​ដឹក​នាំ​ក្រុម​នៅ​ខែ​កក្កដា

  • 2016-03-11 18:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho អតីត​អ្នកចាត់ការ​រហស្សនាម "Special One” ​បាន​ប្រកាស​ជា​ផ្លូវ​ការ​​ថា ​លោក​នឹង​ឡើង​ដឹក​នាំ​ក្រុម​ថ្មី​​ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

 

 

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​បាត់​បង់​ការងារ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​មុន បន្ទាប់​ពី​ត្រូវ​ក្លឹប​តោ​ខៀវ​ Chelsea បណ្ដេញ​ចេញ​ពី​តំណែង​អ្នកចាត់ការ​ជា​លើក​ទី​២។ កន្លង​មក​ អតីត​អ្នកចាត់ការ​​វ័យ​៥៣​ឆ្នាំ​​រូប​នេះ ​ធ្លាប់​មាន​ពាក្យចចាមអារ៉ាម​​​ជា​ច្រើន​ថា ​នឹង​​ទៅ​ដឹក​នាំ​​ក្រុម​ Manchester United បើ​អនុប្រធាន​ក្លឹប​បិសាច​ក្រហម​លោក​ Ed Woodward ​និង​ Glazers ​បណ្ដេញ​អ្នកចាត់ការ​បច្ចុប្បន្ន​​ Louis van Gaal ​ចេញ។

 

Van Gaal កាន់​តែ​មាន​សម្ពាធ​ខ្លាំង​ហើយ បន្ទាប់​ពី​ដឹក​នាំ​ Man Utd រដូវ​កាល​នេះ​​​មិន​បាន​ល្អ​ ដោយ​កំពុង​ឈរ​លេខ​៦ ក្នុង​តារាង​ Premier League ធ្លាក់​ពី UEFA Champions League និង​ចាញ់​ Liverpool ២-០ នៅ​ UEFA Europa League វគ្គ​១៦​ក្រុម ជើង​ទី​១​យប់​មិញ​ទៀត។

 

​​Mourinho ​ធ្លាប់​ផ្ដល់​បទ​សម្ភាសន៍​នៅ​ប្រទេស​សិង្ហបុរី ​កាល​ខែ​មុន​ថា ​លោក​ចង់​ចាប់​ផ្ដើម​ការងារ​ថ្មី ក្រោយ​ចប់​រដូវ​កាល​នេះ​សិន​ និង​មិន​ចង់​​ឡើង​ដឹក​នាំ​ពាក់​កណ្ដាល​ទី​នោះ​ទេ។ យ៉ាងណា​មិញ ​នៅ​ដើម​សប្ដាហ៍​នេះ​ អតីត​អ្នកចាត់ការ​ក្រុម​ Real Madrid ​បាន​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា លោក​នឹង​ឡើង​ដឹក​នាំ​ក្រុម​ថ្មី នៅ​ខែ​កក្កដា ប៉ុន្តែ​ពុំ​​បាន​បញ្ជាក់​ថា​ ជា​ក្រុម​ Man Utd ឬ​ក្រុម​​ណា​មួយ​​នៅ​ឡើយ​ទេ៕

 

ចុះ​ប្រិយមិត្ត​ហ៊ាន​ទាយ​អត់​ថា Mourinho នឹង​ដឹក​នាំ​ក្រុម​ណា?

 

-ចុចអាន៖ តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

អត្ថបទថ្មី