៣ ចំណុចយល់ដឹងបន្ថែម មុនសម្រេចចិត្តទិញរថយន្តប្រើប្រាស់
- 2016-03-15 16:00:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចយល់ដឹងបន្ថែម មុនសម្រេចចិត្តទិញរថយន្តប្រើប្រាស់
ចន្លោះមិនឃើញ
ទិញរថយន្ត មិនខុសពីការវិនិយោគ។ ទិញខុសនាំកើតអំពល់ ខាតបង់ថវិកានិងអាចមានបញ្ហាក្នុងការបើកបរ។
អ្នកនាង លី លក្ខិណា ប្រធានគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Premium Auto ដែលនាំចូលយីហោរថយន្តប្រណីតរបស់អាល្លឺម៉ង់ BMW បានលើកយក ៣ ចំណុចត្រូវគិតគូរមុនសម្រេចចិត្តទិញរថយន្តប្រើប្រាស់។
សិក្សាពីតម្រូវការ
រថយន្តមិនមែនចេះតែទិញៗទេ។ កុំសម្រេចចិត្តទាំងប្រថុយ សិក្សាឲ្យបានច្បាស់លើប្រភេទរថយន្តដើម្បីទទួលបានរថយន្តដែលអាចបំពេញតាមតម្រូវការ។
តម្លៃ
សិក្សាពីតម្លៃនិងលទ្ធភាពដែលអាចទៅរួច។ ការចំណាយលើរថយន្ត ត្រូវតែសមាមាត្រចំណូលដែលអាចរកបាន។
រកព័ត៌មានគ្រប់ជ្រុងជ្រោយ
រថយន្តមានចំណុចពិសេសខុសៗគ្នា។ ស្វែងរកព័ត៌មានពីប្រភេទរថយន្តដែលចង់បានតាមអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសាកសួរអ្នកជំនាញ មិនមែនតាមអ្នកលក់ប្រូម៉ូសិនទេដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ ងាយស្រួលសម្រេចចិត្ត។
ជាចុងក្រោយអ្នកនាងបញ្ជាក់ថា ការទិញរថយន្តទាំងប្រថុយប្រថាន ដោយមិនបានពិចារណាច្បាស់លាស់និងទទួលបានព័ត៌មានគ្រប់គ្រាន់នាំឲ្យខាតបង់ មិនអាចបំពេញតាមតម្រូវការនិងប្រើប្រាស់ក៏គ្មានភាពកក់ក្តៅ។
អត្ថបទ៖ ប៊ុណ្ណារ៉ា