ជួប​កីឡាករ​ដែល​មាន​ស្រី​ស្នេហ៍​​ស្អាត​សិចស៊ី​១០នាក់ មិន​ចាញ់​ CR7​​

  • 2014-10-24 21:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Derek Jeter ​ជា​អតីត​កីឡាករ Baseball ​ម្នាក់​របស់​អាមេរិក។ កាល​នៅ​ជា​កីឡាករ ​រូប​លោក​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ណាស់​។ ទន្ទឹម​នឹង​មាន​ឈ្មោះ​ល្បី​មិន​ចាញ់​កីឡាករ​បាល់​ទាត់​នេះ​ដែរ បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​ទាក់ទង​ស្រី​ស្អាត​ៗ​ ជា​ច្រើន​នាក់ មិន​ចាញ់​ Cristiano Ronaldo ​ដែរ ដែល​ក្នុង​នោះ​ក៏​មាន​តារា​ស្រី​ល្បីៗ​មួយ​ចំនួន​ដែរ។

 

 

ខាង​ក្រោម​នេះ​ជា​កំពូល​ស្រី​ស្អាត​១០​នាក់​ដែល​ធ្លាប់​ជាប់​ទាក់ទិន​នឹង​ Derek Jeter៖

 

១. Mariah Carey

 

 

Mariah Carey ​ជា​មនុស្ស​ស្រី​ដំបូង​របស់​លោក Derek Jeter ​ដែល​បាន​ទាក់ទង​គ្នា​នៅ​ឆ្នាំ​១៩៩៧​ បន្ទាប់​ពី​ Derek ​ឈាន​ជើង​ចូល​ Baseball ​បាន​២​ឆ្នាំ​ ពោល​គឺ​រូប​លោក​ចាប់​អាជីព​នេះ​នៅ​ឆ្នាំ​១៩៩៥។

 

២. Lara Dutta

 

 

Lara Dutta ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​បាន​ទាក់ទង​ជាមួយ​លោក Derek Jeter ​ក្រោយ​នាង​ឈ្នះ​ពាន​រង្វាន់​បវរកញ្ញា​ចក្រវាល​នៅ​ឆ្នាំ​២០០០។ ៣. Vanessa Minillo

 

 

Derek ​បន្ទាប់​ពី​គេ​ឃើញ​បណ្ដើរ​ Lara Dutta ​បាន​៣​ឆ្នាំ​មក​ នៅ​ឆ្នាំ​២០០៣​បុរស​សង្ហា​រូប​នេះ​ត្រូវ​បាន​គេ​តាមដាន​ដឹង​ថា​ទៅ​ទាក់ទង​នឹង Vanessa Minillo ​វិញ​ម្ដង​ដែល​ជាបវរកញ្ញា Miss Teen USA។ ៤. Jessica Alba

 

 

Jessica Alba ​ត្រូវ​បាន​គេ​ដឹង​ថា​ជាប់​ទាក់​ទង​នឹង​ Derek ​ដែរ​នៅ​ឆ្នាំ​២០០៣​នោះ​ ប៉ុន្តែ​មិន​បាន​យូរ​ទេ​ត្រូវ​ Derek ​ត្រលប់​ទៅ​រក Minillo ​វិញ។ ៥. Scarlett Johansson

 

 

Scarlett Johansson ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​បាន​ទៅ​ណា​មក​ណា​ជាមួយ​កីឡាករ​ Baseball ​ខាង​លើ​នេះ​ដែរ​នៅ​ឆ្នាំ​២០០៤ ​មុន​ពេល​ស្រី​ស្រស់​រូប​នេះ​ភ្ជាប់​ពាក្យ​ជាមួយ​អ្នក​កាសែត​បារាំង​ Romain Dauriac ។

 

៦. Adriana Lima

 

 

Adriana Lima មិន​ខុស​អី​នឹង​ Johansson ​នោះ​ទេ​ រូប​គេ​ក៏​ធ្លាប់​បាន​ទាក់ទង​នឹង​ Derek ​ដែរ​មុន​ពេល​ចូល​រោង​ការ​ជាមួយ​តារា​បាល់​បោះ​អាមេរិក Marco Jaric។

  ៧. Jordana Brewster

 

 

Jordana Brewster ​ដែល​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ក្នុង​រឿង Fast and Furious ​នោះ​ក៏​ធ្លាប់​ទាក់​ទង​នឹង​បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ​នេះ​ដែរ​ មុន​ពេល​ស្រី​ស្អាត​រូប​នេះ​រៀប​ការ​ជាមួយ​ Andrew Form ​ដែល​ជា​អ្នក​ផលិត​និង​ដឹក​នាំ​ខ្សែ​ភាពយន្ត​នៅ​ឆ្នាំ​២០០៧។

 

៨. Jessica Biel

 

 

Jessica Biel ​ជា​ស្រី​ស្នេហ៍​របស់​កីឡាករ​ Baseball ​រូប​នេះ​បាន​មួយ​ឆ្នាំ​ដែរ មុន​ពេល​តារា​សម្ដែង​រូប​នេះ​ទៅ​រៀប​ការ​ជាមួយ​ Justin Timberlake ​នៅ​ឆ្នាំ​២០១២។

 

៩. Joy Enriquez

 

 

Joy Enriquez ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​បាន​ទាក់ទង​នឹង Derek ​ផង​និង​ Rodriguez ​ផង​ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ​ចុង​ក្រោយ​នារី​រូប​នេះ​បែរ​ជា​ទៅ​ជ្រើស​រើស​យក​ផលិត​ករ​ Rodney Jerkins ​ទៅ​វិញ។

 

១០. Minka Kelly

 

 

Minka Kelly ​មាន​ទំនាក់ទនង​ជាមួយ​កីឡាករ​ Baseball ​របស់​អាមេរិក​រូប​នេះ​បាន​យូរ​គ្រាប់​បើ​ដែរ​គឺ​៣​ឆ្នាំ។ ​ស្នេហា​របស់​ពួកគេ​បែកបាក់​នៅ​ពេល​ដែល​ Kelly ​ចាប់​ផ្ដើម​ល្បី​ខ្លាំង​នៅ​កម្មវិធី​ The Roommate, Charlie’s Angels ​និង​ Friday Night Light’s ។

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ asiantown