ស្ត្រី​​បី​នាក់​​​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​​​​​​​​​នារី​ដំបូង ​នៃ​អាកាសចរ​​​​​​ប្រទេស​ប្រ៊ុយណេ​​​

  • 2016-03-15 20:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភីឡុត​​​​ស្ត្រី​​បី​នាក់​បាន​​ធ្វើ​ឲ្យ​​សាធារណជន​ជា​ច្រើន​​ ​​​​​ចាប់​អារម្មណ៍​ខ្លាំង​ជា​​ប្រវត្តិសាស្ត្រ​ ក្រោយ​ពេល​​បាន​ក្លាយ​​​​​​ជា​​​​​​​ក្រុម​​អ្នក​​បើក​យន្តហោះ​ស្ត្រី​​ដំបូង​គេ របស់​ក្រុមហ៊ុន​​​ជើង​ហោះ​ហើរ Royal Brunei Airlines ​ប្រទេស​ប្រ៊ុយណេ។ ​​​

 

Sharifah Czarena (ឆ្វេង)និង  Sariana Nordin (កណ្តាល) និង Dk Nadiah Pg Khashiem

តាម​សារព័ត៌មាន Daily Mail ភីឡុត​ស្ត្រី​​ទាំង​បី​នាក់​​ខាង​លើ មាន​​​​​​​​​ Sharifah Czarena ​ជា​​​​ប្រធាន​​ដឹក​នាំ​ក្រុម​ពេល​ហោះ​ហើរ​​​​​ ដោយ​មាន​​​​មន្ត្រី​សហការី​ពីរ​រូប​ទៀត​គឺ​​ Sariana Nordin និង​ Dk Nadiah Pg Khashiem ។ ​​​អ្នក​ទាំង​បី​បាន​​បំពេញ​បេសកកម្ម​​​​​ដែល​ចាត់​តាំង​ដោយ​អាកាសចរ​ប្រ៊ុយណេ Royal Bruneiឲ្យ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ Boeing 787 Dreamliner តាម​ជើង​ហោះ​ហើរ ​BI081 ពី​ប្រទេស​​ប្រ៊ុយណេ​ទៅ​ទី​ក្រុង​ Jeddah ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ​ កន្លង​ទៅ​​ ក្នុង​ឱកាស​​ដែល​ប្រទេស​ប្រ៊ុយណេ​​ប្រារព្ធ​អបអរ​​​ពិធី​បុណ្យ​​​ខួប​ឯករាជ្យ​ជាតិ​​ពី​ប្រទេស​អង់គ្លេស​។

 

ដោយ​ឡែក​អ្វី​ដែល​​ធ្វើ​ឲ្យ​សាធារណជន​កត់​សម្គាល់​រឹត​តែ​ខ្លាំង​​នោះ គឺ​អ្នក​បើក​យន្តហោះ​ស្រី​ទាំង​បី​នាក់​បាន​បំពេញ​បេសកកម្ម​​បាន​ជោគ​ជ័យ​​ ដោយ​អាច​​ចុះ​ចត​​នៅ​ព្រលាន​យន្តហោះ​អារ៉ាប៊ីសាអូឌីត​​បាន​​ ដែល​​​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​មួយ ហាម​ឃាត់​ស្ត្រី​​​មិន​ឲ្យ​បើក​បរ​ឡាន។

 

​​​​​​​​​គួរ​បញ្ជាក់​ផង​​ដែរ​ថា ភីឡុត​ Czarenaដែល​ជា​ប្រធាន​ក្រុម​​ដឹក​នាំ​​ជើង​ហោះ​ហើរ​ខាង​លើ បាន​ទទួល​​​ការ​បណ្ដុះបណ្ដាល​​នៅ​សាលា​ Cabair Flying នៅ​​ក្នុង​តំបន់​ Bedfordshire ប្រទេស​អង់គ្លេស និង​ធ្លាប់​អនុវត្ត​​​បើក​យន្តហោះ​​ផ្ទាល់​ផង​ដែរ។ ដោយ​ឡែក​ ចំពោះ​អាកាសចរ​ប្រ៊ុយណេ Royal Brunei​ បាន​ឲ្យ​ដឹង​​ថា ខាង​​ក្រុមហ៊ុន​កំពុង​​រៀប​ចំ​ជំរុញ​ឲ្យ​ស្ត្រី​​កាន់​តែ​ច្រើន​អាច​ធ្វើ​ការងារ​​​ដូច​បុរស​បាន តួយ៉ាង​ក្រុមហ៊ុន​បាន​រៀប​ចំ​​​បង្ហាត់​បង្រៀន​ទៅ​ដល់​ក្រុម​​ហាត់​ការ​បើក​យន្តហោះ​ទាំង​បុរស​និង​ស្ត្រី។

 

កាល​ពី​សប្ដាហ៍​មុន​​ ជើង​ហោះ​ហើរ​មួយ​ចំនួន​ ដោយ​រួម​មាន អាកាសចរ​ Air Canada អាកាសចរAir India បាន​​ដំណើរ​​​ការ​ឲ្យ​ជើង​ហោះ​ហើរ​ដោយ​​​មាន​បុគ្គលិក​អ្នក​បើក​យន្តហោះ​ជា​​ស្ត្រី​​ ដើម្បី​ប្រារព្ធ​​​​ពិធី​ប្រចាំ​ឆ្នាំ​​​នៃ​សប្ដាហ៍​​អាកាសចរ​នារី​ពិភព​លោក​​​ផង​ដែរ៕

ចុចអាន៖ បុរស​ម្នាក់​ប្ដឹង​ក្រុម​ហ៊ុន​អាកាសចរ​ ដោយ​សារ​​​​អង្គុយ​ជិត​បុរស​ធាត់​​​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​​​​​​​​​​​​​​​​​ ​​​​

​​​

​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម