សមាជិក T-ara បង្ហោះ​សំបុត្រ​ថ្លែង​អំណរ​គុណ​របស់​កុមារា​ខ្មែរ

  • 2016-03-16 17:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំឡេង​ឯក Park Soyeon របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ​ខាង​ត្បូង T-ara បាន​បង្ហោះ​លិខិត​ណែនាំ​ភ្ជាប់​ជាមួយ​ការ​ថ្លែង​អំណរ​គុណ​​របស់​កុមារា​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

 

 

ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា នៅ​លើ​គណនី Instagram ផ្ទាល់​ខ្លួន Park Soyeon សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង T-ara បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​​របស់​កុមារា​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ។ តារា​ចម្រៀង​អាយុ ២៨​ឆ្នាំ​បាន​ទទួល​លិខិត​នេះ​ពី​ក្រុម​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា​របស់​ខ្លួន។ ម្ចាស់​បទ "Number 9” បាន​សរសេរ​ភ្ជាប់​នឹង​រូប​ថត​នេះ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់​ដែល​ទទួល​បាន​​សំបុត្រ​នេះ​ពី​អ្នក​គាំទ្រ។ ការ​ចែក​រំលែក​គឺ​សេចក្ដី​ស្រលាញ់"។ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​នេះ​បាន​​ពឹង​ឲ្យ​គេ​សរសេរ​លិខិត​នេះ​ឡើង​​ដើម្បី​សម្ដែង​ការ​ដឹង​គុណ​​របស់​ខ្លួន​ទៅ​កាន់​តារា​ចម្រៀង​រូប​នេះ​ក្រោយ​ពេល Soyeon បាន​ទទួល​គេ​ធ្វើ​ជា​កុមារ​ទំនុកបម្រុង។

 

 

លិខិត​ណែនាំ​របស់​កុមារា​វិទូ​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖

“សួស្ដី​អ្នក​ទំនុក​បម្រុង! ខ្ញុំ​បាទ​ឈ្មោះ "ក"  រស់​នៅ​ ប្រទេស​កម្ពុជា។ នៅ​ជុំវិញ​ផ្ទះ​ខ្ញុំ​មាន​ដាំ​ដើម​ខ្នុរ។ ពេល​ទំនេរ​ចូល​ចិត្ត​លេង​បាញ់​ឃ្លី។ ពេល​ធំ​ឡើង​ ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន។ មិន​ទាន់​បាន​​ចូល​រៀន​ទេ​ មិន​ទាន់​គ្រប់​អាយុ។ សព្វ​ថ្ងៃ​ ខ្ញុំ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ គាត់​ជា​កសិករ​។ សូម​អរគុណ​អ្នក​ដែល​បាន​ជ្រើស​រើស​​ខ្ញុំ​ជា​កុមារ​ទំនុកបម្រុង។ សូម​ជូន​ពរ​អ្នក​និង​គ្រួសារ​ឲ្យ​មាន​សុភមង្គល និង​សេចក្ដី​សុខ​គ្រប់​ពេល​វេលា"៕

 

ចុចអាន៖មើល Style កាលីប​ៗ​របស់​សមាជិក T-ara ពេល​ចេញ​ដំណើរ​មក​វៀតណាម​ព្រឹក​មិញ

ដោយ៖ សុវណ្ណផៃ

រូបភាព៖ IG