ក្មួយ​ស្ដេច​ប្រ៊ុយណេ ចុះ​កុងត្រា​៣​ឆ្នាំ​លេង​ឲ្យ​ Leicester City

  • 2016-03-16 20:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Faiq Jefri Bolkiah ដែល​ជា​ក្មួយ​ប្រុស​បង្កើត​របស់​ស្ដេច​ប្រ៊ុយណេ បាន​ចុះ​កុងត្រា​រយៈពេល​៣​​ឆ្នាំ លេង​ឲ្យ​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ Leicester City បន្ទាប់​កិច្ចសន្យា​របស់​គេ​ជាមួយ​ក្លឹប​ Chelsea បាន​បញ្ចប់។

 

 

​ខ្សែ​បម្រើ​ស្លាប​វ័យ​១៧​ឆ្នាំ ​ដែល​ធ្លាប់​​ហាត់​នៅ​ក្លឹប​ Arsenal និង​ Reading រូប​នេះ ​សង្ឃឹម​ថា នឹង​អាច​បង្ហាញ​ទម្រង់​លេង​ល្អ ដើម្បី​ជាប់​ជម្រើស​ដំបូង​ឈុត​ធំ នៅ​ក្រុម​ Leicester រដូវ​​កាល​ក្រោយ។

 

Bolkiah ​បាន​ប្រកាស​ពី​ការ​ផ្ទេរ​ទៅ​​កីឡដ្ឋាន​ King Power នៅ​លើ​ Instagram ថា៖ "ខ្ញុំ​រីករាយ​ណាស់ និង​សូម​ប្រកាស​ថា ខ្ញុំ​បាន​ចុះ​កុងត្រា​​ផ្លូវការ​រយៈពេល​វែង​ជាមួយ​​ក្លឹប​ Leicester។ ខ្ញុំ​សូម​អរគុណ ដល់​គ្រួសារ​របស់​ខ្ញុំ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​ខ្ញុំ​ទាំង​អស់ ដែល​​តែង​គាំទ្រ​រូប​ខ្ញុំ។ ខ្ញុំ​​ពិត​ជា​ចង់​បង្ហាញ​ខ្លួន​ចូល​លេង​ឆាប់ៗ​ខ្លាំង​ណាស់”។

 

Faiq Jefri Bolkiah (អាវ​ស)

 

កីឡាករ​វ័យ​ក្មេង​របស់​អាស៊ី​រូប​នេះ នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ក្លឹប​​ Leicester​ នារដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ជា​​ថ្មី។ ក្រៅ​ពី​ Bolkiah អ្នកចាត់ការ​ Claudio Ranieri ​​របស់​ក្រុម​កញ្ជ្រោង​ ក៏​កំពុង​តែ​ចាប់​អារម្មណ៍​កីឡាករ​ Francesco Totti វីរបុរស​របស់​ក្រុម​ Roma ផង​ដែរ៕

 

-ចុចអាន៖ លោក​​សង្ឃ​ថៃ ​ប្រាប់​មូលហេតុ​ដែល​ក្រុម​ Leicester ​ខ្លាំង​រដូវ​កាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ TheSun

អត្ថបទថ្មី