ការ​ពិត​៨​​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី Mario Maurer ​ដែល​អ្នក​អាច​មិន​ដឹង

  • 2016-03-17 13:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​សម្ដែង​រឿង "Pee Mak”​ មក តារា​សម្ដែង​ថៃ Mario Maurer បាន​ក្លាយ​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​អ្នក​គាំទ្រ​នារី​ៗ​ជា​ច្រើន ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ យ៉ាង​ណា​មិញ​ក្រៅ​ពី​មាន​រូបរាង​សង្ហា ជា​កូន​កាត់​ថៃ និង​អាល្លឺម៉ង់ នៅ​មាន​​ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន​ទៀត​ដែល​អ្នក​គាំទ្រ​អាច​មិន​ទាន់​ដឹង​ពី​តារា​វ័យ​២៧ឆ្នាំ Mario។

 

​​ ១. ឈ្មោះ​​ភាសា​ថៃ

មនុស្ស​ជា​ច្រើន​ស្គាល់​គេ​តាម​រយៈ​ឈ្មោះ Mario Maurer ប៉ុន្តែ​ដើម​ឡើយ​តារា​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​ឈ្មោះ​និង​នាម​ត្រកូល​ថៃ​ដែរ​គឺ ណាថាវុធ សុវណ្ណា​រ៉ាត់។ ដោយ​ឡែក​ឈ្មោះ​ជា​ភាសា​បរទេស​ថា Mario គឺ​ឪពុក​​​របស់​គេ​ជា​ជនជាតិ​អាល្លឺម៉ង់ ​ជា​អ្នក​ដាក់​ឲ្យ​ដោយ​យក​តាម​ឈ្មោះ​អ្នក​ប្រណាំង​ម៉ូតូ​ជនជាតិ​អ៊ីតាលី​ម្នាក់។

 

 

២. មាន​ឱកាស​ចូល​សិល្បៈ​ព្រោះ​ទៅ​ដើរ​លេង​នៅ​ផ្សារ​ទំនើប

 

Mario ​មាន​ឱកាស​ប្រឡូក​វិស័យ​សិល្បៈ​នៅ​អាយុ​១៦ឆ្នាំ ដោយ​សារ​បាន​ជួប​អ្នក​ធ្វើ​ការ​ផ្នែក​​ជ្រើស​រើស​តារា​ម្នាក់​ដោយ​ចៃដន្យ នៅ​ពេល​គេ​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្សារ​ទំនើប Siam Square ក្នុង​ទីក្រុង​បាងកក។ ក្រោយ​មក Mario ត្រូវ​បាន​​ទាក់ទង​ឲ្យ​ថត​រូប​ម៉ូដែល​សម្រាប់​ទស្សនាវដ្ដី​ និង​រូប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ រូប​ថត​​របស់ Mario ក៏​បាន​​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​អ៊ីនធឺណិត ក្នុង​ជំនាន់​ដែល​គេ​និយម​លេង hi5។​

 

 

៣. ​ល្បី​ឈ្មោះតាម​រយៈ​ភាពយន្ត​​ប្រុស​ស្រឡាញ់​ប្រុស

 

ភាពយន្ត​ដំបូង​របស់ Mario ​រឿង " The Love of Siam” ដែល​និយាយ​ពី​ស្នេហា​រវាង​ប្រុស​និង​ប្រុស បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ធ្វើ​ឲ្យកំលោះ​សង្ហា​រូប​នេះ​បាន​ក្លាយ​ជា​តារា​ល្បី​មួយ​រូប​ភ្លាម​ៗ រួម​ទាំង​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​

 

 

៤. ធ្លាប់​ជា​តារា​សម្ដែង​ម្នាក់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ ថៃ

 

មុន​ក្លាយ​ជា​តួ​ឯក​ប្រុស​លេច​ធ្លោ​មួយ​រូប​របស់​ទូរទស្សន៍​ថៃ​ប៉ុស្ដិ៍​លេខ​៣ តួ​ឯក​ប្រុស​រឿង "បេះដូង​ស្នេហ៍​ពីរ​ជាតិ" ​ធ្លាប់​ចូល​សម្ដែង​ភាពយន្ត​ភាគ​មួយ​ចំនួន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ ដូចជា​រឿង "Moo7 DedSaRaTi" និង "Kling vai korn phor sorn vai" ប៉ុន្តែ​គ្រាន់​តែ​ជា​តួ​រាយរង​ប៉ុណ្ណោះ។

 

 

៥. អាជីព​ក្នុង​ក្ដី​ស្រមៃ គឺ​ជា​ប៉ូលិស ឬ​ទាហាន

 

ពេល​នៅ​ក្មេង អាជីព​ដែល​ Mario ប៉ង​ប្រាថ្នា​គឺ​ធ្វើ​ប៉ូលិស ឬ​ទាហាន S.W.A.T និង​មិន​ធ្លាប់​ស្រមៃ​ថា​នឹង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ។ ​

 

 

៦. ចូល​ចិត្ត​ចិញ្ចឹម​ត្រី​ជល់ ជា​ការ​កម្សាន្ត

 

មិន​ដឹង​ថា​បច្ចុប្បន្ន​នេះ Mario នៅ​ចូលចិត្ត​ចិញ្ចឹម​ត្រី​ជល់​ទៀត​ឬ​ក៏​អត់​ទេ ក៏​ប៉ុន្តែ​កាល​នៅ​ក្មេង​តារា​រូប​នេះ​ធ្លាប់​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ទុក​បាន ៧០ក្បាល និង​​ធ្លាប់​យក​ពួក​វា​ទៅ​ប្រកួត​ពាន​រង្វាន់​ថ្នាក់​ជាតិ​​ទៀត​ផង។​​​

 

 

៧. ចូលចិត្ត​ស្ទីល​ Hip-Hop

 

មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ Mario មាន​ចរិត​ស្ងៀម​ៗ ស្រគត់ស្រគំ ប៉ុន្តែ​តាម​ការ​ពិត​ Mario គឺ​ជា​មនុស្ស​ចូលចិត្ត​លេង​សើច​ ប៉ិន​និយាយ​ពាក្យ​កំប្លែង​ៗ ព្រម​ទាំង​ចូល​ចិត្ត​ស្ទីល​ Hip-Hop និង​ចូល​ចិត្ត​ជិះ​ក្ដារ​ស្គី​ជា​ទី​បំផុត។

 

 

៨. ស្នេហា៖ សង្សារ​១០ឆ្នាំ ចុង​ក្រោយ​ក្លាយ​ជា​ប្រពន្ធ​គេ

 

Mario បាន​កសាង​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​ស្រី Gubgib អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ តែ​ទី​បំផុត​​ក៏​បាន​ចែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ​២០១៣។ បច្ចុប្បន្ន Gubgib បាន​រៀបការ​ព្រម​ទាំង​មាន​កូន​បាត់​ទៅ​ហើយជាមួយ​តារា​ចម្រៀង Bie Kpn ក្រោយ​ទាក់ទង​គ្នា​តែ​មួយ​ឆ្នាំ​ ចំណែក Mario កំពុង​សាង​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​តារា​ចម្រៀង Gaia Janji Janjira ៕​

 

Mario និង​សង្សារ​ចាស់

Mario និង​សង្សារ​ថ្មី

ចុចអាន៖តួ​ស្រី​រឿង “កែងឆេះ ជង្គង់​ហោះ​” ទោះ​មាន​ប្ដី​ វ័យ​ជ្រេ តែ​​​សម្រស់​នៅ​​តែ​ក្មេង​ខ្ចី

ចុចអាន៖តោះ ទៅ​មើល​​តារា​ល្បី​ៗ​ថៃ​ជិះ​ឡាន​ទំនើប​ៗ​​អ្វី​ខ្លះ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ gossipstar

អត្ថបទថ្មី