តួស្រីរឿង "កែងឆេះ ជង្គង់ហោះ" ទោះមានប្ដី វ័យជ្រេ តែសម្រស់នៅតែក្មេងខ្ចី
- 2016-02-17 22:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីរឿង "កែងឆេះ ជង្គង់ហោះ" ទោះមានប្ដី វ័យជ្រេ តែសម្រស់នៅតែក្មេងខ្ចី
ចន្លោះមិនឃើញ
ប្រិយមិត្តដែលធ្លាប់ទស្សនារឿង “Ong-Bak: Muay Thai Warrior” ឬ "កែងឆេះ ជង្គង់ហោះ" ប្រាកដជាចាំបានក្មេងស្រីរាងស្ដើងសក់ខ្លីម្នាក់ដែលមានឈ្មោះក្នុងរឿងថា Muay Lek។ តារាស្រីដែលមានឈ្មោះពិត Pumwaree Yodkamol ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីសម្ដែងរឿងខាងលើជាមួយតារាថៃល្បីៗផ្សេងទៀតដូចជា Tony Jaa , Mun Jokmok និង Panna Rittikrai ជាដើម។
ក្រោយពីជោគជ័យរឿងក្បាច់គុណ “Ong-Bak: Muay Thai Warrior” នាង Pumwaree ក៏បានប្រលូកក្នុងរឿងក្បាច់គុនមួយចំនួនទៀតដូចជា "The Bodyguard”និង “The Protector”។ ប៉ុន្តែបន្ទាប់ពីរៀបការជាមួយមិត្តប្រុសនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៤ នៅអាយុ៣២ឆ្នាំ Yodkamol ក៏បានបាត់មុខពីសិល្បៈតែម្ដង។ យ៉ាងណាក្ដី អ្វីដែលគេចាប់អារម្មណ៍ក្នុងឆ្នាំនេះនាងឈានចូលវ័យ៣៤ឆ្នាំក៏ដោយ តែសម្រស់នៅក្មេងជាងវ័យ ធ្វើឲ្យនារីក្មេងៗមួយចំនួនសុំខ្មាស៕
រូបបច្ចុប្បន្ន
រូបពេលរៀបការ
ចុចអាន Tony Jaa សង្ឃឹមរឿងថ្មីនឹងផ្ទុះ បន្ទាប់ពីចាប់ដៃជាមួយ កុំកុំលើកដំបូង
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ thaijam