បុរស​លក់​មី​សាច់​ដុំ​៦​កង់ ​ធ្វើ​ឲ្យ​ផ្អើល​អស់​បណ្ដាញ​សង្គម

  • 2016-03-17 22:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ៗ​ជា​ច្រើន​បាន​មក​ហាង​លក់​មី​​នេះ​ក្នុង​បំណង​គយគន់​ម្ចាស់​ហាង​រូប​សង្ហា​​ដូច​តារា​ភាពយន្ត​ម្នាក់​នេះ។

 

 
 

ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ថៃ​បាន​នាំ​គ្នា​ចែក​រំលែក​រូបភាព​របស់​ម្ចាស់​ហាង​មី​មួយ​ដែល​មាន​រូប​សម្បត្តិ​ដូច​តារា​ម៉ូដែល​ជា​បន្ត​បន្ទាប់។ តាម​ព័ត៌មាន​ដែល​គេ​ចែក​រំលែក ម្ចាស់​ហាង​មី​ដែល​កំពុង​ល្បី​កក្រើក​នេះ​មាន​ឈ្មោះ​ថា Kritsada Saekwang អាយុ ៣០​ឆ្នាំ គឺ​ជា​មេ​ចុងភៅ​របស់​ហាងមី យីហោ Jad Noodles នៅ​ទីក្រុង Rangsit ខេត្ត Pathum Thani ភាគ​កណ្ដាល​ប្រទេស​ថៃ។

 

 
 

តាម​ពិត​ទៅ Kritsada គឺ​ជា​គ្រូ​បង្វឹក​កាយ​សម្ព័ន្ធ​មួយ​រូប​នៅ​សាកលវិទ្យាល័យ Rangsit។ ក្រៅ​ពី​ពេល​បង្រៀន​និង​លក់​មី បុរស​សង្ហា​រូប​នេះ​ក៏​ជា​តារា​ម៉ូដែល​មិន​អាជីព​ម្នាក់​ផង​ដែរ។ គំនិត​បើក​ហាង​មី​​នេះ​បាន​ផុស​ឡើង​ក្នុង​ក្បាល​របស់ Kritsada នៅ​ពេល​លោក​បាន​បង​ប្រុស​បង្រៀន​របៀប​​ធ្វើ​ទឹក​ស៊ុប​មី​តុំយ៉ាំ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប្រចាំ​ត្រកូល​។ ក្រោយ​ពេល​គិតគូរ​មួយ​រយៈ Kritsada បាន​សម្រេច​ចិត្ត​ចូលហ៊ុន​ជាមួយ​មិត្តភ័ក្ដិ​ខ្លួន​២​នាក់​ទៀត​ដើម្បី​បើក​ហាង​មី​នេះ។

 

 
 
 

ដោយ​សារ​តែ​មាន​រូប​សម្បត្តិ​ស្រស់​សង្ហា​គួប​ផ្សំ​ជាមួយ​រាង​កាយ​ទាក់​ទាញ ហាង​មី​ Jad Noodles របស់ Kritsada ទទួល​បាន​ប្រជាប្រិយ​យ៉ាង​ខ្លាំង​ពី​អ្នក​នៅ​ក្នុង​តំបន់​ ជា​ពិសេស​គឺ​មិត្ត​ៗ​នារី​តែ​ម្ដង។ គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​មែន​មាន​តែ​ម្ចាស់​ហាង​ទេ​ដែល​មាន​រាង​សាច់​ដុំ​៦​កង់​បែប​នេះ បុគ្គលិក​ដទៃ​ទៀត​នៅ​ក្នុង​ហាង​ក៏​មាន​រាង​មិន​ចាញ់​មេ​ចុងភៅ​ប៉ុន្មាន​ដែរ។ ដោយ​សារ​តែ​ល្បី​ឈ្មោះ​នៅ​លើ​អ៊ីនធឺណិត​ខ្លាំង​ពេក Kritsada និង​ក្រុម​មិត្តភ័ក្ដិ​របស់​ខ្លួន​ក៏​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​របស់​ពួក​គេ​ផង​ដែរ៕

 

 
 
 

ចុចអាន៖ការ​ពិត​៨​​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី Mario Maurer ​ដែល​អ្នក​អាច​មិន​ដឹង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖dan

អត្ថបទពេញនិយម