កុលសម្ព័ន្ធ​​​​រស់​នៅ​ព្រៃជ្រៅអាម៉ាហ្សូន​ ប្រមាញ់​បាន​​ពស់​ប្រវែង​​វែង​ជាង​គេ​លើ​លោក

  • 2016-03-18 13:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន BBCបាន​​បង្ហាញ​​​វីដេអូ​ឯកសារ​​ថ្មី​មួយ​របស់​​​ខ្លួន​​​អំពី​ការ​​រក​​ឃើញ​​​សត្វ​ពស់​​​​​ ដែល​មាន​ប្រវែង​​ជាង​​១៧​ហ្វ៊ីតថ៍ (៥,១៨​ម៉ែត្រ) រស់​នៅ​ក្នុង​ព្រៃ​ជ្រៅ​​អាម៉ាហ្សូន និង​ត្រូវ​បាន​ចាត់​​ទុក​ថា​​​ជា​ពស់​វែង​ជាង​គេ​​លើ​ពិភព​លោក​។

 

 

តាម​សារព័ត៌មាន Daily Mail ​ក្រុម​ការងារ BBC​ បាន​ទៅ​ដល់​​​ប្រទេស​អេក្វាឌ័រ ដោយ​បាន​ជួប​ជា​​មួយ​​ក្រុម​កុលសម្ព័ន្ធ ​Waorani  ដែល​​​មាន​ជំនាញ​​​ប្រមាញ់​រក​សត្វ​ពស់​និង​សត្វ​ផ្សេង​ៗ​ទៀត​​​​​ក្នុង​​ព្រៃ​អាម៉ាហ្សូន​នៃ​ប្រទេស​​នោះ។ បន្ទាប់​ពី​​ជួប​សំណេះ​សំណាល​​ជា​ក្រុម​កុលសម្ព័ន្ធ​រួច​ ក្រុម​ការងារ​​សារព័ត៌មាន​ខាង​លើ​​បាន​ទៅ​ជា​មួយ​​កុលសម្ព័ន្ធ​​​​ទៅ​ទស្សនា​ព្រៃ​អាម៉ាហ្សូន​​​និង​ចាប់​បាន​​សត្វ​ពស់​ខាង​លើ​។

 

ចំពោះ​សកម្មភាព​ប្រមាញ់​សត្វ​ពស់​​ត្រូវ​បាន​បង្ហាញ​ដោយ​​ លោក​ Gordon Buchanan​ ​​ពិធី​ករ​របស់​​ប៉ុស្តិ៍​ Channel វីដេអូ​​​ BBC Two ​ក្នុង​​កម្មវិធី​​Tribes, Predators and Me “ក្រុម​កុលសម្ព័ន្ធ​ សត្វ​រំពា និង​ខ្ញុំ" ដូច​ខាង​ក្រោម៖

 

 

ចុចអាន៖  ស្ត្រី​ដែល​ថើប​ពស់ ត្រូវ​ពស់​​ហក់​ខាំ​នៅ​ថៃ ទទួល​​សំណង​ជាង​៣ពាន់ដុល្លារ   ​​​​​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail, inquisitr​​​​​​​​​​​​​​​

​​​​​