“មហិច្ឆតា​អ៊ូម៉ីនាង" ល្បី​ដល់​ថ្នាក់​​ត្រូវ​បាន​យក​ទៅ​ចាក់​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង

  • 2016-03-18 15:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ល្បី​ខាង​នាំ​ចេញ​រឿង​ភាគ​ទៅ​​លក់​នៅ​ក្រៅ​ប្រទេស​នោះ ឥលូវ​បែរ​ជា​យក​រឿង​ភាគ​បុរាណ​ចិន​មក​ចាក់​នៅ​ប្រទេស​ខ្លួន​វិញ។

 

 

តាម​បណ្ដាញ​ព័ត៌មាន​នានា ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​ចាក់​ផ្សាយ​រឿង​ភាគ​ចិន "Nirvana in Fire”​នោះ​ នៅ​ពេល​នេះ​វិស័យ​ទូរទស្សន៍​កូរ៉េ​បន្ត​យក​រឿង​ភាគ​ចិន​មក​ផ្សាយ​ឲ្យ​ទស្សនិកជន​ខ្លួន​ទស្សនា​បន្ត​ទៀត។ រឿង​ភាគ​ដែល​​ចាក់​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ គឺ​កំពូល​រឿង​ភាគ​បុរាណ​ចិន "The Empress of China” ដែល​មាន​​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ស្រី​ល្បី​ឈ្មោះ Fan BingBing។ រឿង​ភាគ​ដែល​ចំណាយ​លុយ​ផលិត ៥០លាន​​ដុល្លារ​​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍ Chunghwa កាល​ពី​ថ្ងៃ ១៤ ខែ​មីនា​មុន​នេះ។

 

 

“មហិច្ឆតា​អ៊ូម៉ីនាង" ត្រូវ​បាន​ចាក់​ផ្សាយ​ដំបូង​នៅ​ចិន​ដី​គោក​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៥ ហើយ​រឿង​ភាគ​នេះ​បាន​បំបែក​កំណត់​ត្រា​ទូរទស្សន៍​និង​ចំនួន​អ្នក​មើល​តាម​អ៊ីនធឺណិត​ទាំង​ឡាយ​នៅ​ប្រទេស​នេះ។ ភាគ​ទី​១​របស់​រឿង​បុរាណ​ចិន​នេះ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍ Hunan នោះ​បាន​​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​ប្រវត្តិសាស្ត្រ​​វិស័យ​ទូរទស្សន៍​ចិន។ នៅ​ហុងកុង "The Empress of China” គឺ​ជា​រឿង​ភាគ​ដែល​មាន​ចំនួន​អ្នក​មើល​ច្រើន​ជាង​គេ​លំដាប់​លេខ​២​​ក្នុង​ឆ្នាំ ២០១៥។ ចំណែក​ឯ​នៅ​ទីផ្សារ​តៃវ៉ាន់​វិញ រឿង​ភាគ​និយាយ​ពី​ស្ដេច​ស្រី​តែ​មួយ​គត់​របស់​ចិន​នេះ​ក៏​ទទួល​បាន​ជោគជ័យ​មិន​ធម្មតា​ដែរ៕

 

ចុចអាន៖Fan BingBing និង​គូ​ស្នេហ៍​ Li Chen ឈរ​ឈ្មោះ​ទិញ​ភូមិគ្រឹះ​​រួម​គ្នា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars