Mourinho ថា​​​មាន​ Messi ក្រុម​អាច​​លើក​ពាន​ UCL ស្រួលៗ

  • 2016-03-18 22:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea ​យល់​ថា ​​ក្រុម​ណា​​ដែល​មាន​ Lionel Messi គឺ​​ងាយ​ស្រួល​នឹង​​លើក​ពាន​ UEFA Champions League ព្រោះ​តែ​​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​​មាន​ទម្រង់​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​ ដល់​កម្រិត​កំពូល។

 

 

Mourinho ​ធ្លាប់​និយាយ​ថា Cristiano Ronaldo ជា​កីឡាករ​ល្អ​បំផុត​​លើ​លោក ​និង​ល្អ​ជាង​ Messi កាល​លោក​នៅ​ដឹក​នាំ​ក្រុម​ Real Madrid ប៉ុន្តែ​​ពេល​នេះ​ អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ហាក់​ប្រែ​ប្រួល​ការ​គិត​ហើយ ដោយ​សរសើរ​ពី​តារា​ឆ្នើម​ក្រុម​ FC Barcelona វិញ។

 

ក្នុង​បទសម្ភាសន៍​ជាមួយ​ BT Sports ​ថ្មីៗ​នេះ អ្នកចាត់ការ​រហស្សនាម​ "Special One” បាន​និយាយ​ថា៖ "ក្នុង​ពិភព​បាល់ទាត់ ពិត​ជា​កីឡាករ​ល្អ​លេចធ្លោ​បំផុត​ក្នុង​ក្រុម​មែន។ ឧទាហរណ៍ Messi ធ្លាប់​ឈ្នះ​ UEFA Champions League ៣​ដង ជាមួយ​អ្នកចាត់ការ​៣​ផ្សេង​គ្នា។ ដូច្នេះ​ខ្ញុំ​គិត​ថា វា​ពិត​ជា​ងាយ​ស្រួល​ ដើម្បី​ឈ្នះ​ពាន​នេះ​ជាមួយ​គាត់ ជា​ជាង​លេង​ប្រឆាំង​ទល់​នឹង​គាត់"។

 

ចំពោះ​​​​រឿង​ទៅ​ដឹក​នាំ​នៅ​ក្រុម​ Manchester United វិញ អតីត​អ្នកចាត់ការ​ក្រុម​ស្ដេច​ស​រូប​នេះ មិន​ទាន់​បង្ហើប​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា៖ "ខ្ញុំ​សំណាង​ណាស់ ដែល​មាន​ជម្រើស​ដ៏​ល្អ តាំង​ពី​ខ្ញុំ​ចាក​ចេញ​ពី​ Chelsea កាល​ខែ​ធ្នូ ប៉ុន្តែ​​ខ្ញុំ​ត្រូវ​រង់ចាំ​សិន។ តាម​ពិត​ ខ្ញុំ​ចង់​ធ្វើ​ការ​ណាស់។ យ៉ាងណា ពេល​ប្រកួត​មិត្ត​ភាព​មុន​បើក​រដូវ​កាល​ថ្មី​នៅ​ខែ​កក្កដា ​ខ្ញុំ​​​នឹង​មាន​ក្រុម​មួយ​ដឹក​នាំ​ហើយ”៕

 

-ចុចអាន៖ Mourinho ប្រកាស​ថា​ នឹង​​ឡើង​ដឹក​នាំ​ក្រុម​នៅ​ខែ​កក្កដា

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ sport-english