បើក​ឆាក​ភ្លាម អតិថិជន​​​កកកុញ​​តម្រង់​ជួរ​ទិញ Galaxy S7/S7 Edge

  • 2016-03-19 19:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ Samsung បើក​ឆាក​ដាក់​លក់​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី Galaxy S7/S7 Edge កាល​ពី​ព្រឹកមិញ​ភ្លាម មនុស្ស​យ៉ាង​ច្រើន​កកកុញ​បាន​​តម្រង់​ជួរ​គ្នា​រង់​ចាំ​ទិញ​ទូរសព្ទ​ទំនើប​ទាំង​ពីរ​ម៉ូដែល​នេះ។

 

សូម​ទស្សនា​វីដេអូ

លោក វិច្ឆ័យ ដែល​ជា​អតិថិជន​មួយ​រូប​រស់​នៅ​ភ្នំពេញ បាន​មក​ទីតាំង Mega Sales របស់ Samsung ទល់​មុខ​ផ្សារ​ទំនើប​សុរិយា​តាំង​ពី​ព្រឹក ដើម្បី​រង់​ចាំ​ទទួល Galaxy S7/S7 Edge ក្រោយ​ពេល​លោក​បាន​កុម្ម៉ង់​ទិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ វិច្ឆ័យ ថា លោក​បាន​ទិញ Galaxy S7 ២គ្រឿង​សម្រាប់​ប៉ា​និង​ម៉ាក់ ហើយ Galaxy S7 Edge ពីរ​គ្រឿង​ទៀត​សម្រាប់​ខ្លួន​លោក​ផ្ទាល់​និង​បង​ស្រី ហើយ​ក៏​ទទួល​បាន Gear VR ចំនួន ៤គ្រឿង​ពី Samsung ផង​ដែរ។

 

ដោយ​ឡែក​លោក លី ហ៊ួរ ដែល​ជា​អ្នក​ភ្នំពេញ​ដូច​គ្នា បាន​ទិញ Galaxy S7 Edge ១គ្រឿង​យក​ទៅ​ប្រើ ដោយ​សារ​លោក​ស្រឡាញ់​រូបរាង​ស្រោប​ដោយ​កញ្ចក់​មុខ​ក្រោយ​រលើបរលោង​និង​អេក្រង់​កោង​ប្លែក​របស់​វា។ ក្នុង​នាម​លោក​ជា​អ្នក​និយម​ប្រើ​ទូរសព្ទ Samsung លោក​ថា​ស្មាតហ្វូន​ត្រកូល Galaxy S ត្រូវ​បាន​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ពី​មួយ​ម៉ូដែល​ទៅ​មួយ​ម៉ូដែល ជា​ពិសេស​គឺ Galaxy S7 Edge ដែល​លោក​បាន​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ។

 

 

ក្នុង​កម្មវិធី​ដាក់​លក់ Galaxy S7/S7 Edge ដ៏​ធំ​នេះ ក៏​មាន​វត្តមាន ឯកឧត្តម សុក ស៊ីផាន់ណា និង​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស ឱក សុគន្ធកញ្ញា​ផង​ដែរ ដោយ​បាន​បង្ហាញ​ការ​​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ Galaxy ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល។

 

ខាង Samsung បាន​បញ្ជាក់​ថា មក​ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បើក​ឱ្យ​មាន​ការ​កុម្ម៉ង់​ទិញ Galaxy S7 និង S7 Edge ពី​ថ្ងៃ​ទី ៧មីនា​ដល់​ថ្ងៃ ១៨មីនា អតិថិជន​ប្រមាណ​ជាង ១ពាន់​នាក់​​បាន​សម្រុក​កុម្ម៉ង់​ទិញ​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ ហើយ​ព្រឹកមិញ​នេះ​ទាំង​អ្នក​បាន​កុម្ម៉ង់​និង​មិន​បាន​កុម្ម៉ង់ បាន​សម្រុក​មក​ទិញ S7/S7 Edge យ៉ាង​កកកុញ ដែល​ហួស​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន៕

 

 

 

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី