រួមភេទ​របៀប​ម៉េច​ទៅ ទើប​ឆាប់​មានកូន?

  • 2016-03-21 17:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​កំពុងតែ​ព្យាយាម ដើម្បី​មាន​ផ្ទៃពោះ ហើយ​មិនទាន់​ជោគជ័យ​ដែរ​ទេ? មែនហើយ អ្នក​ប្រហែលជា​អាច​បង្កើន ល្បឿន​នៃ​ការ​ឆាប់​មាន​ផ្ទៃពោះ​បាន តាមរយៈ​ការបង្កើត នូវ​ជីវិត​ផ្លូវភេទ បែប​ផ្លូវ​កាត់​មួយចំនួន។ ដូច្នេះ អ្នក​គួរតែ​ចងចាំ នូវ​គន្លឹះ​ដូចខាងក្រោម​នេះ នៅពេលដែល​អ្នក សាកល្បង​រួមភេទ នៅ​លើក​ក្រោយ។

 

 

 

ប្រើការ​រួមភេទ ជាការ​សប្បាយ

 

មិនត្រូវ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ ខណៈ​កំពុងតែ​រួមភេទ​ឡើយ។ ការតានតឹង​នេះ នឹង​ជំរុញ​ឲ្យ​បញ្ចេញ អ័រម៉ូន​ជាច្រើន​ក្នុង​រាងកាយ ដែល​អាច​បណ្តាល​ឲ្យ​មាន អតុល្យភាព​ក្នុង​ខ្លួន និង​ប៉ះពាល់​ដល់​ការផលិត​មេជី​វិត​ញី​ទៀត។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់ ការរួម​ភេទ​ដោយ​ក្តី​រីករាយ ដើម្បី​បង្កើន​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ។

 

មិនត្រូវ​រួមភេទ តែ​ថ្ងៃ​ជ្រុះ​អូ​វ៉ុល​ឡើយ

 

បើសិនជា​អ្នក កំពុងតែ​ប្រើ​វិធីសាស្ត្រ មើល​តាម​កាលបរិច្ឆេទ ដើម្បី​សម្គាល់​ថ្ងៃ​ជ្រុះ​អូ​វ៉ុល​នោះ អ្នក​ប្រហែលជា​ត្រូវ​គិត​ម្តង​ទៀតហើយ។ មេជី​វិត​ញី អាច​បង្ក​កំណើត ជាមួយ​មេជី​វិត​ឈ្មោល តែ​ក្នុង​រយៈពេល ២៤ ម៉ោង​ប៉ុណ្ណោះ ក្រោយពី​ជ្រុះ​អូ​វ៉ុល​រួច ហើយ​អ្នក​ប្រហែលជា​អាចធ្វើ​វា ដោយ​យឺត​ពេល​ក៏មានដែរ។ បើសិនជា​អ្នក កំពុងតែ​ធ្វើឡើង ដោយ​គិត​ខុស​កាល​បរិ​ច្ឆ​ទ​វិញ អ្នក​ប្រហែលជា​ត្រូវ ព្យាយាម​ម្តងទៀត នៅ​ខែក្រោយ។

 

កុំ​ប្រើ​របៀប​រួមភេទដដែលៗ

 

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា ក្បាច់​រួមភេទ​ដ៏​ល្អ​បំផុត ដើម្បី​មាន​ផ្ទៃពោះ​បាន​នោះ​គឺ ក្បាច់​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី។ ប៉ុន្តែ តាមពិត នៅពេល​ខាង​ប្រុស​ចេញ​ទឹកកាម​នោះ មេជី​វិត​ឈ្មោល នឹង​ហែល​ចូលទៅក្នុង​មាត់ស្បូន ដើម្បី​ឆ្ពោះទៅ​កាន់តែ​បំពង់​ដៃ​ស្បូន។ រឿងនេះ​កើតឡើង ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ថា អ្នក​ប្រើ​ក្បាច់​រួមភេទ យ៉ាងណា​នោះទេ។ ដូច្នេះ មិនត្រូវ​ខ្មាស់អៀន ក្នុងការ​សាកល្បង​ក្បាច់​រួមភេទ​ថ្មី​ឡើយ។

 

កុំ​ប្រើ​ប្រើ​ទឹករំអិល ក្នុងពេល​រួមភេទ

 

យោងទៅតាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា ទឹករំអិល អាច​ប៉ះពាល់​ដល់ ចលនា​របស់​មេជី​វិត​ឈ្មោល  ដែល​ធ្វើ​ឲ្យ​វា កាន់តែ​ពិបាក​ហែល ទៅរក​មេជី​វិត​ញី។ ដូច្នេះ ចូរ​គិត​រឿងនេះ​ឡើងវិញ​ទៅ មុនពេល​ប្រើប្រាស់​វា។

 

គេង​សិន ពេល​រួមភេទ​រួច

 

ទឹកកាម ទំនងជា​ដក់​ក្នុង​ទ្វារមាស និង​នៅ​ជុំវិញ​មាត់ស្បូន បើសិនជា​អ្នក បន្ត​ថ្នាក់ថ្នម​គ្នា​ទៀត ក្រោយពី​រួមភេទ​រួច។ ចូរ​ព្យាយាម​គេង​សិន ដោយ​ដាក់​ខ្នើយ​កល់​ក្រោម​ត្រគាក ដើម្បី​ជំរុញ​ដល់​មេជី​វិត​ឈ្មោល ឲ្យ​ហែល​ចូលទៅក្នុង​មាត់ស្បូន ឆ្ពោះទៅ​បំពង់​ដៃ​ស្បូន​បាន។

 

រួមភេទ​ឲ្យ​បាន​គ្រប់គ្រាន់

 

អ្នក​ប្រហែលជា​គិតថា ចំនួន​មេជី​វិត​ឈ្មោល​របស់​ខាង​ប្រុស នឹង​ថយចុះ បើសិនជា​រួមភេទ​ញឹកញាប់​ពេក។ ប៉ុន្តែ នៅពេល​អ្នក​កាត់បន្ថយ​ការរួម​ភេទ នៅ​ថ្ងៃ​ដែល​អ្នក​គិតថា នឹង​មានការ​ជ្រុះ​អូ​វ៉ុល​វិញ​នោះ អ្នក​ប្រហែលជា​អាច​បាត់បង់ ពេលវេលា​ដែល​អាចមាន​ផ្ទៃពោះ ជាមិនខាន​ឡើយ។ ដូច្នេះ ចូរ​រួមភេទ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស រយៈពេល​ពីរ​ថ្ងៃមុន និង​បួន​ថ្ងៃ ក្រោយពី​ជ្រុះ​អូ​វ៉ុល​រួច៕

 

ប្រែ​សម្រួល៖ វេជ្ជ. ម៉េង សុខ​សៀន ប្រភព៖ health.com.kh

 

អត្ថបទថ្មី