នាយករដ្ឋមន្ត្រីថៃ ប្រាប់ប្រជាជនឲ្យមើលរឿងភាគកូរ៉េ "Descendants of the Sun”
- 2016-03-21 18:41:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីថៃ ប្រាប់ប្រជាជនឲ្យមើលរឿងភាគកូរ៉េ "Descendants of the Sun”
ចន្លោះមិនឃើញ
ឥទ្ធិពលដ៏ធំរបស់កំពូលរឿងភាគកូរ៉េដើមឆ្នាំ ២០១៦ "Descendants of the Sun” បានធ្វើឲ្យនាយករដ្ឋមន្ត្រីប្រទេសថៃ អំពាវនាវឲ្យប្រជាជនខ្លួនទស្សនារឿងនេះដើម្បីលើកកម្ពស់ស្មារតីស្នេហាជាតិ។
"Descendants of the Sun” រឿងកូរ៉េដែលមានការចូលរួមសម្ដែងរបស់តារាល្បីឈ្មោះ Song Hye Kyo និង Song Joong Ki នោះកំពុងតែល្បីកក្រើកនៅបណ្ដាប្រទេសអាស៊ី។ ឥលូវនេះបានឈានចូលមកដល់ប្រទេសថៃហើយ។ រឿងភាគដែលនិយាយពីសេចក្ដីក្លាហានរបស់ទាហាននិងក្រុមវេជ្ជបណ្ឌិតនៅប្រចាំការនៅព្រំដែននោះបានទាក់ទាញចំណាប់អារម្មណ៍របស់ លោក Prayuth Chan ocha នាយករដ្ឋមន្ត្រីប្រទេសថៃបានសម្រេច។ ក្រោយពីរឿងភាគនេះចាក់ផ្សាយបានជិតពាក់កណ្ដាលរឿងរួចមក មន្ត្រីថ្នាក់ខ្ពស់រូបនេះបានអំពាវនាវឲ្យប្រជាជនខ្លួនទស្សនារឿងនេះទាំងអស់គ្នា។
“អ្វីដែលខ្ញុំបានឃើញក្នុងរឿងនោះគឺ ស្មារតីស្នេហាជាតិ ការហ៊ានលះបង់និង ស្ដាប់តាមបញ្ជារបស់ថ្នាក់លើដើម្បីធ្វើជារាស្ត្រល្អមួយរូប។ ដូចនេះហើយ សូមអ្នកទាំងអស់គ្នាចូរមើលរឿងនេះ។ ហើយប្រសិនបើអ្នកណាចង់ផលិតរឿងនេះ ខ្ញុំនឹងឧបត្ថម្ភជាថវិកាដើម្បីឲ្យប្រជាជនយើងចេះស្រលាញ់គ្នាទៅវិញទៅមក"។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍។
យ៉ាងណាមិញ លោកមន្ត្រីថ្នាក់ខ្ពស់រូបនេះក៏មានមតិមួយចំនួនចង់និយាយទៅកាន់តួអង្គរបស់ Song Joong Ki ផងដែរ។ "Song Joong Ki សង្ហាតែមើលទៅក្មេងខ្លាំងណាស់។ តាមការពិត បន្ទុករបស់ប្រធានក្រុមគឺធ្ងន់ខ្លាំងណាស់ ដូចនេះគួរតែមើលទៅឲ្យចាស់ទុំជាងនេះ"៕
ចុចអាន៖ភាពយន្តថ្មីសហការជាមួយចិនរបស់ Lee Minho លេចធ្លាយ Trailer
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖coconuts