អស់ពីនាយករដ្ឋមន្ត្រីថៃ ដល់វេនប្រធានាធិបតីកូរ៉េសរសើររឿង "Descendants of the Sun” ម្ដង
- 2016-03-23 17:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីនាយករដ្ឋមន្ត្រីថៃ ដល់វេនប្រធានាធិបតីកូរ៉េសរសើររឿង "Descendants of the Sun” ម្ដង
ចន្លោះមិនឃើញ
ក្រោយពាក្យប្រកាសឲ្យប្រជាជនមើលរឿងភាគកូរ៉េ "Descendants of the Sun” របស់នាយករដ្ឋមន្ត្រីថៃ ពេលនេះប្រធានាធិបតីកូរ៉េបានចេញមុខសរសើរភាពយន្តភាគរបស់ប្រទេសខ្លួនម្ដង។
បណ្ដាញព័ត៌មាន Yonhap របស់ប្រទេសកូរ៉េបានរាយការណ៍ថា កាលពីថ្ងៃទី ២១ ខែមីនាមុននេះ ក្នុងកិច្ចប្រជុំមួយនៅ Blue House ទីស្នាក់ការរបស់ប្រធានាធិបតីនោះ លោកស្រី Park Geun Hye ប្រមុខរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូងបានលើកពាក្យសរសើរដល់កំពូលរឿងភាគ "Descendants of the Sun” ដោយសារតែរឿងនេះជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ក្នុងប្រទេស។
ប្រធានាធិបតីកូរ៉េ Park Geun Hye
“ភាពយន្តមួយដែលមានខ្លឹមសារល្អមិនត្រឹមតែនាំមកនូវផលចំណេញខាងប្រាក់កាសនោះទេ តែវាយក៏អាចផ្សព្វផ្សាយវប្បធម៌និងវិស័យទេសចរណ៍ផងដែរ"។ ប្រធានាធិបតីកូរ៉េមានប្រសាសន៍។
“Descendants of The Sun” គឺជារឿងភាគកូរ៉េទី១ដែលត្រូវបានចាក់ផ្សាយក្នុងពេលតែ១នៅទាំងចិននិងកូរ៉េ។ នៅលើគេហទំព័រ Iqiyi អ្នកចែកចាយផ្ដាច់មុខរបស់រឿងនេះនៅចិន បានទាក់ទាញចំនួនអ្នកមើលបាន ១ពាន់លានដងហើយគិតត្រឹមភាគទី៨។ មកដល់ពេលបច្ចុប្បន្ន រឿងមានប្រវែង១៦ភាគនេះ បានលក់សិទ្ធិចាក់ផ្សាយចេញទៅក្រៅចំនួន ១៩ប្រទេសហើយ ដោយក្នុងនោះមានប្រទេសជាច្រើនដែលស្ថិតនៅក្រៅតំបន់អាស៊ីដូចជា អាល្លឺម៉ង់ អ៊ីតាលី បារាំងនិង អង់គ្លេស។ ជាមួយនឹងជោគជ័យហួសពីការរំពឹងទុកនេះ ផលិតករប្រទេសចិនក៏កំពុងតែមានគម្រោងផលិតរឿងនេះឡើងវិញផងដែរ៕
ចុចអាន៖នាយករដ្ឋមន្ត្រីថៃ ប្រាប់ប្រជាជនឲ្យមើលរឿងភាគកូរ៉េ “Descendants of the Sun”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14