Barca ប្រជែង​ឈ្នះ​ Real ទិញ​បាន​ “Messi ថ្មី" ហើយ

  • 2016-03-24 15:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ FC Barcelona បាន​ប្រជែង​ឈ្នះ​គូ​ប្រជែង​ធំ​​ Real Madrid ​ដោយ​ឈាន​ដល់​ការ​ចុះ​កិច្ចសន្យា​​ទុក​ជា​មុន​ ទិញ​យក​​ខ្សែ​បម្រើ​វ័យ​ក្មេង​អាហ្សង់ទីន​ Lucas Patanelli ​ដែល​គេ​ដាក់​រហស្សនាម​ឲ្យ​ថា "Messi ថ្មី” ហើយ។

 

 

បើ​តាម​ EFE Agency បាន​ឲ្យ​ដឹង​ថា ​​ក្លឹប​អ្នក​មាន​បុណ្យ​បាន​បង់​ថ្លៃ​៥០%​ហើយ តម្លៃ​៤​លាន​ដុល្លារ សម្រាប់​តម្លៃ​ខ្លួន​កីឡាករ​វ័យ​ក្មេង​ក្រុម​ Independiente រូប​នេះ។ ប៉ុន្តែ​កីឡាករ​វ័យ​១៦​ឆ្នាំ​រូប​នេះ​ ​នឹង​នៅ​​បន្ត​លេង​ឲ្យ​ក្រុម​ Independiente ​​សិន រហូត​ទាល់​តែ​ Barca យល់​ថា​ជា​ពេល​វេលា​ល្អ អាច​នាំ​​រូប​គេ​ទៅ​​ទឹក​ដី​អឺរ៉ុប ​ដើម្បី​ប្រកប​អាជីព​នៅ​អេស្ប៉ាញ។

 

កន្លង​មក​ Patanelli ធ្លាប់​មាន​ក្លឹប​​អឺរ៉ុប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ក្នុង​នោះ​មាន​ដូច​ជា Real Madrid, Chelsea និង​ PSG ​ជា​ដើម។

 

ខ្សែ​បម្រើ​វ័យ​១៦​ឆ្នាំ​រូប​នេះ​ ក៏​ធ្លាប់​​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ទីលាន​ហ្វឹកហាត់​ Valdebebas របស់​ក្លឹប​ Real Madrid ​ជាមួយ​គ្រួសារ​របស់​គេ​​ដែរ។ Patanelli ធ្លាប់​ប្រាប់​ Marca ថា៖ "ខ្ញុំ​ចូល​ចិត្ត​ស្ទិល​លេង​របស់​ Ronaldinho, ហើយ​ខ្ញុំ​​ក៏​ចង់​លេង​ឲ្យ​ល្អ​ដូច​ Messi និង​ Kun Aguero ផង​ដែរ”៕

 

សូម​ទស្សនា​​​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Mourinho ថា​​​មាន​ Messi ក្រុម​អាច​​លើក​ពាន​ UCL ស្រួលៗ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Sport-English