ទស្សនាវីដេអូផ្កាយផ្ទុះ ថតបានលើកដំបូងគេក្នុងប្រវត្តិសាស្ត្រ
- 2016-03-24 17:54:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូផ្កាយផ្ទុះ ថតបានលើកដំបូងគេក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
កែវយឹតអវកាសឈ្មោះ Kepler របស់ភ្នាក់ងារអវកាសណាសាបានចាប់យកវីដេអូដ៏អស្ចារ្យមួយ ដែលមានរយៈពេលជាងកន្លះនាទី បង្ហាញអំពីសកម្មភាពផ្កាយកំពុងផ្ទះ។
នេះមិនមែនជាបាតុភូតដំបូងគេក្នុងប្រវត្តិសាស្ត្រឡើយ ប៉ុន្តែវាជាវីដេអូផ្កាយផ្ទុះដំបូងគេបង្អស់ដែលមនុស្សលោកបានផ្ដិតយក។ បាតុភូតផ្កាយផ្ទុះនេះដែរកើតឡើងនៅចម្ងាយ ១,២ពាន់លានឆ្នាំពន្លឺពីភពផែនដី ហើយវាមានរយៈពេលត្រឹមតែ២០នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថាបាតុភូតផ្កាយផ្ទុះនេះកន្លងមកត្រូវបានគេហៅថា Supernova ដែលវាកើតឡើងនៅចុងបញ្ចប់នៃវដ្ដជីវិតរបស់ផ្កាយមួយ។ បាតុភូតនេះបានធ្វើឲ្យផ្កាយបញ្ចេញពន្លឺភ្លឺខ្លាំងជាង បណ្ដាផ្កាយឬកាឡាក់ស៊ីដទៃទៀតដែលនៅជុំវិញក្នុងរយៈពេលប្រមាណជាពីរសប្ដាហ៍ មុនពេលដែលវាបានផ្ទុះ៕
ចុចអាន៖ NASA នឹងសាងសង់ស្ថានីយអវកាសលើភពព្រះចន្ទក្នុងឆ្នាំ ២០២០
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNN