តោះ​រៀន​ Restore ឬ ដំឡើង​ Version ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 8.1 ទាំង​អស់​គ្នា

  • 2014-10-25 17:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ Restore ឬ ដំឡើង​ Version ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បាន​ន័យ​ថា ​ទី​មួយ​គ្រាន់​តែ​ធ្វើ​ការ​ Update Version ពី​មួយ​ជំនាន់​ទាប​ទៅ​ជំនាន់​ខ្ពស់ និង​ទី​ពីរ​គឺ ​ប្រិយមិត្ត​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បំបាត់​នូវ​បញ្ហា​ជាប់​គាំង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS នោះ​ដោយ​ករណី​មួយ​ចំនួន​ដូចជា​ iDevices ដែល​បាន jailbreak។

 

តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​អនុវត្ត​ជំហាន​ខាង​ក្រោម៖

 

  • ចំពោះ​ iDevices ដែល​មិន​គាំង ​ពេល​ Restore ត្រូវ៖

 

១. ត្រូវ​ពិនិត្យ​មើល iCloud ជៀស​វាង​មាន​បញ្ហា​ត្រូវ​ចូល​ទៅ​កាន់​  Settings → iCloud → Find My iPhone បន្ទាប់​មក​បិទ​ដំណើរការ​ Find My iPhone

 

 

២. ត្រូវ​តែ​បិទ​ដំណើរ​ការ​ចាក់​សោ​ iDevices ដោយ​ចូល​ទៅ​កាន់​ Settings → Passcode បន្ទាប់​មក​បិទ​ដំណើរ​ការ Passcode Lock

 

 

៣. មិន​ត្រូវ​ Restore ភ្លាម​ទេ​ ត្រូវ​ Backup ឯក​សារ​ជៀស​វាង​ការ​បាត់​បង់​ លេខ​ទូរសព្ទ​ ឬ រូបភាព និង Note ជា​ដើម តាម​រយៈ​ iTune នៅ​លើ​កុំព្យូទ័រ ឬ អាច​ Backup តាម​រយៈ​ iCloud ក៏​បាន

 

 

៤. ទាញ​យក​ iTune Versions ថ្មី​ សម្រាប់ Windows និង Mac ដោយ ​ចុច​ត្រង់​នេះ...

 

 

៥. ទាញ​យក File iPSW ដែល​មាន​ទំហំ​ជាង 1GB គ្រប់​ File សម្រាប់ iPhone iPad iPod ដោយ ចុច​ត្រង់​នេះ...

 

៦. បន្ទាប់​មក​ចុច​បិទ​ ( Power Off ) iDevices

 

៧. បើក​ iTune នៅ​លើ Windows ឬ Mac ជា​ស្រេច

 

 

៨. ចុច ប៊ូតុង Home (iDevices) ឲ្យ​ជាប់ ហើយ ​ត្រូវ​ភ្ជាប់​និង iDevices ទៅ​នឹង​កុំព្យូទ័រ ពេល​នោះ​មាន​ចេញ​ Logo iTune នៅ​លើ​ iDevices (Recovery mode)

 

 

៩. សម្រាប់​ Windows ចុច Shift Key ឲ្យ​ជាប់ បន្ទាប់​មក​ចុច Restore

សម្រាប់ Mac ចុច Option key ឲ្យ​ជាប់​ បន្ទាប់​មក​ចុច Restore

 

 

១០. បន្ទាប់​នឹង​រត់​ទៅ​រក File iPSW ដែល​ប្រិយមិត្ត​បាន​ទាញ​យក​

 

 

១១. បន្ទាប់​ពី​ជ្រើស​រើស​ File iPSW ហើយ​ដំណើរ​ការ​ Restore នឹង​ចាប់​ផ្តើម​រយៈ​ពេល​ ១០ ទៅ ១៥ នាទី

 

ចំណាំ៖ ចំពោះ​ iDevices ដែល​គាំង​ពេល​ Restore បាន​ន័យ​ថា​ iDevices របស់​ប្រិយមិត្ត​ជាប់​គាំង​ចេញ​រូប​ Logo Apple ឬ ញ័រ​លោត​ចុះ​ឡើង​នៃ Logo Apple។ ត្រូវ​ចុច​ ប៊ូតុង Power និង Home ដំណាល​គ្នា​ដើម្បី​បញ្ឈប់ បន្ទាប់​អនុវត្ត​ចាប់​ពី​ជំហាន​ទី ៧ ខាង​លើ​ជា​ការ​ស្រេច។

 

ចុច​អាន​៖ តោះ! រៀន​ដំឡើង Cydia ពេល​ Jailbreak រួច​ដោយ​ Pangu

 

ចុច​អាន៖ តោះ! សាក​ល្បង Jailbreak iOS 8.0 និង 8.1 ជាមួយ​ Sabay

 

ចុច​អាន​៖ File IPSW របស់​ iOS 8.1 សម្រាប់​ iPhone, iPad, iPod អាច​ទាញ​​ដោយ​សេរី​

 

ដោយ​៖ ដារ៉ាឆានី

អត្ថបទពេញនិយម