ស្ត្រី​មួយ​រូប​ស្រែក​រក​ឡាន​ពេទ្យ​ ក្រោយ​ត្រូវ​​ឡាន​កូន​ក្មេង​បើក​បុក

  • 2016-03-26 16:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​របស់​ស្ត្រី​វ័យ​ចំណាស់​មួយ​រូប ​បាន​ក្លាយ​ជា​ប្រធាន​បទ​​ក្ដៅ​គគុក​មួយ​លើ​បណ្ដាញ​អ៊ីនធឺណិត​ បន្ទាប់​ពី​​មាន​វីដេអូ​បង្ហាញ​ថា​ គាត់​មិន​ព្រម​ងើប​​ពី​ផ្លូវ​​ថ្មើរ​ជើង​មួយ​កន្លែង​​នា​ទីក្រុង​ Chongqing ​ក្រោយ​ពី​ត្រូវ​ឡាន​(ប្រភេទ​ឡាន​​កូន​ក្មេង​លេង)​បើក​បុក។

 

 

នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ ឃើញ​ថា​ គាត់​បាន​ស្រែក​រក​ឡាន​សង្គ្រោះ​ ស្រប​ពេល​ដែល​ដៃ​របស់​គាត់​តោង​ជាប់​កូន​ឡាន​ ដើម្បី​បង្ខាំង​កុំ​ឲ្យ​ឡាន​បើក​​រត់​បាត់។ មិន​តែ​ប៉ុណ្ណោះ​​គាត់​ថែម​ទាំង​បាន​​ប្រកែក​គ្នា​ជា​មួយ​ម្ដាយ​​របស់​ក្មេង​ស្រី​ដែល​ជា​អ្នក​បើក​ឡាន​បុក​​​ថែម​ទៀត​ផង។

 

 

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​មួយ​រូប​​ បាន​បញ្ចេញ​មតិ​ក្នុង​ន័យ​កំប្លែង​ចំពោះ​វីដេអូ​​ថា​ ៖ "បើក​ឡាន​លើ​ផ្លូវ​ថ្មើរ​ជើង​ហើយ​ថែម​ទាំង​គ្មាន​ប័ណ្ណ​បើកបរ​ទៀត​ ក្មេង​នេះ​ចប់​ហើយ"។

 

យ៉ាង​ណា​ក្ដី​ ចុង​ក្រោយ​ស្ត្រី​ចំណាស់​ខាង​លើ​ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ពិត​ប្រាកដ​មែន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Sohu News៕​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ក្មេង​ស្រី​តូច​​​​កើត​​មក​ភ្លាម​​មាន​សក់​​ដុះ​ពេញ​ក្បាល​​​ ក្លាយ​ជា​មនុស្ស​ល្បី​លើ​​អ៊ីនធឺណិត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី