គង់ ចាន់ស្រីមុំ ដឹកដៃ គឹម សីហា ទៅ​ក្រេបទឹកឃ្មុំ​នៅ​ជប៉ុន

  • 2016-03-29 17:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមី​ភរិយា​ថ្មីថ្មោង គង់ ចាន់ស្រីមុំ និង គឹម សីហា បន្ទាប់ពី​រៀបការ​អស់​រយៈពេល​ពីរ​សប្ដាហ៍​រួច​មក យប់មិញ​នេះ​អ្នក​ទាំងពីរ​ទើប​តែ​បាន​ចេញ​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន។

 

 

តារា​សម្ដែង​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងអំឡុងពេល​រៀបការ​ថា នាង​ព្រមទាំង​ស្វាមី​ នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន​ពេល​រៀបការ។ តែ​មិន​មែន​ពេល​រៀបការ​ហើយ​ថ្មីថ្មោង​ឡើយ ព្រោះ​ត្រូវ​បញ្ចប់​កិច្ចការ​ដែល​នៅ​សេសសល់​ឲ្យ​ហើយ​ទើប​អាច​ទើប​ក្រេបទឹកឃ្មុំ​បាន។

 

មុន​នេះ​បន្តិច Facebook  ឈ្មោះ Kong Chan Sreymom New ដែល​ជា​គណនី​របស់ ស្រីមុំ បាន​បង្ហោះ​ថា​ អ្នក​ទាំងពីរ​ពេល​នេះ​បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​ហើយ និង​កាលពី​យប់មិញ​អ្នក​ទាំងពីរ​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​រៀបចំ​ឥវ៉ាន់​ធ្វើ​ដំណើរ​ផង​ដែរ។

 

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ គូស្នេហ៍​ដែល​ជា​តារា​ទាំង​ទ្វេ​ក៏​បាន​ទទួល​កាដូ​ពី​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នៅ​ក្នុង​រង្វង់​​សិល្បៈ​ដូចគ្នា ​គឺ​អ្នកនាង យ៉ាន លីនដា ​ជា​ការ​​ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​កោះ​ ម៉ាល់ឌីវ​ រយៈពេល​ បី​យប់​បួន​ថ្ងៃ​ថែម​ទៀត​ផង៕

 

 

រូបភាព៖Facebook គង់ ចាន់ស្រីមុំ

 

អត្ថបទ៖ទ្រី រ៉ាវី