"Descendants of the Sun" ល្បី​ដល់​ថ្នាក់​គេយក​បញ្ចូល​ក្នុង​កម្មវិធី​សម្រាប់​ Selfie

  • 2016-03-29 18:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ភាព​ល្បី​ល្បាញ​របស់​ខ្សែ​ភាពយន្ត​កូរ៉េ ​​"Descendants of the Sun”​ បាន​ធ្វើ​ឲ្យ​កម្មវិធី​ទូរសព្ទ​មួយ​ចំនួន​​បញ្ចូល​​ Effect នៃ​តួអង្គ​​ក្នុង​រឿង​ចូល​ក្នុង​កម្មវិធី​របស់​ខ្លួន​​ដើម្បី​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់។

 

 

ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ​ឃើញ​ជាក់​ស្ដែង​មាន​ដូច​ជា​កម្មវិធី​សម្រាប់​ Selfie ដ៏​​ល្បី​ល្បាញ​មួយ​ឈ្មោះ​​ថា​ Snow ដោយ​គេ​បាន​បញ្ចូល​ Effect នៃ​តួអង្គ​ប្រុស​ចូល​ទៅ​ក្នុង​កម្មវិធី។ នៅ​ពេល​ដែល​ប្រើ​ប្រាស់​ Effect នោះ​អ្នក​ប្រើ​ប្រាស់​នឹង​អាច​តុបតែង​ខ្លួន​របស់​គេ​ឲ្យ​ដូច​ទៅ​នឹង​ ការ​តុប​តែង​ខ្លួន​របស់​តួ​អង្គ​ប្រុស​​ក្នុង​រឿង​អីចឹង។

 

 

​​​​​​​​​​ដើម្បី​ប្រើ​ប្រាស់​ Effect នេះ​បាន​គ្រាន់​តែ​បើក​កម្មវិធី​ Snow នៅ​លើ​ទូរសព្ទ​រួច​ចុច​លើ​ Sticker នៅ​ខាង​ឆ្វេង​ដៃ​ បន្ទាប់​មក​នឹង​ឃើញ​មាន​ Effect រូប​​មួកទាហាន​ពណ៌​ខ្មៅ​​​ដែល​ជា​តួអង្គ​ប្រុស​នៃ​រឿង។ ក្រោយ​មក​​នឹង​អាច​ចាប់​ផ្ដើម​ថត​ជា​រូបភាព​ឬ​វីដេអូ​បាន។

 

សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ដំឡើង​កម្មវិធី​ Snow អាច​ចុច​លើ​លីង​ខាង​ក្រោម៖​​​

 

​​​ ​​

 

ចុច​អាន៖ កម្មវិធីចំណត​ក្បែរ​ខ្ញុំ​ភាសា​ខ្មែរ​ដំបូង​គេ​ ដឹង​តាំង​ពី​កណ្ដឹង​រោទ៍​មុន​ដល់​ចំណត​​ឡាន​ក្រុង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ VNExpress​​​​​​​​​​​

អត្ថបទថ្មី