ប្រពន្ធលី តឺហួរ ពពោះកូនប្រុសដំបូងនៅអាយុ ៥០ឆ្នាំ
- 2016-03-30 21:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធលី តឺហួរ ពពោះកូនប្រុសដំបូងនៅអាយុ ៥០ឆ្នាំ
ចន្លោះមិនឃើញ
តាមសារព័ត៌មានចិន ក្រោយពេលពឹងពាក់ដល់វេជ្ជបណ្ឌិតជំនាញជាច្រើនឆ្នាំ ប្រពន្ធរបស់កំពូលតារាសម្ដែងហុងកុង Andy Lau ក៏មានផ្ទៃពោះកូនមួយទៀតបានសម្រេច។
ព្រឹកថ្ងៃទី៣០ខែមីនា បណ្ដាញព័ត៌មាន Tencent បានរាយការណ៍ថា តារាសម្ដែងល្បីឈ្មោះ Andy Lau និងប្រពន្ធកំពុងទន្ទឹងចាំកូនទី២យ៉ាងអន្ទះសា។ Carol Chu ប្រពន្ធរបស់លី តឺហួរបានពឹងពាក់ដល់ជំនួយរបស់វេជ្ជសាស្ត្រអស់រយៈពេល៤ឆ្នាំមកហើយទម្រាំទទួលបានលទ្ធផលដូចនេះ។ បច្ចុប្បន្ននាងកំពុងពពោះនៅខែទី៤ កូនក្នុងផ្ទៃលើកនេះគឺជាកូនប្រុស។
Carol Chu សព្វថ្ងៃនេះមានអាយុ៥០ឆ្នាំ។ នាងមិនសូវចេញក្រៅនោះទេ និងនិយមស្លៀកសំលៀកបំពាក់រលុងៗដើម្បីការពារកូនក្នុងផ្ទៃ។ HKChannel បានឲ្យដឹងថា Andy Lau តែងតែចង់បានកូនប្រុសដើម្បីបន្តវេនខ្លួន។ អាស្រ័យហេតុនេះ លោកនិងប្រពន្ធបានប្រើគ្រប់វិធីសាស្ត្រដើម្បីសម្រេចក្ដីបំណង។ អ្នកទាំង២ថែមទាំងបានបួងសួងដល់ព្រះពុទ្ធនិងចាប់ផ្ដើមហូបបួសទៀតផងក្នុងបំណងចង់បានកូនប្រុស។
នៅពេល Appledaily ទាក់ទងទៅក្រុមហ៊ុនរបស់តារាហុងកុង ពួកគេបដិសេធនឹងបញ្ចេញមតិ។ "ពួកខ្ញុំគ្មានសិទ្ធិនិយាយពីរឿងឯកជនរបស់សិល្បករបាននោះទេ សូមអរគុណ"។
លី តឺហួរនិងប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០០៨ ក្រោយពេលស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ ខែឧសភា ឆ្នាំ ២០១២ ប្ដីប្រពន្ធមួយគូនេះស្វាគមន៍កូនស្រីដំបូងឈ្មោះ Hanna។ ក្នុងមួយខែៗ តួរឿង "ស្ដេចល្បែង" ចំណាយប្រាក់រាប់សែនដុល្លារដើម្បីជួលអង្គរក្សក៏ដូចម៉ែដោះដើម្បីថែរក្សាកូនស្រីនិងប្រពន្ធពីក្រុមអ្នកកាសែត៕
ចុចអាន៖លីតឺហួរ ចំណាយជាង៥០លានដុល្លារទិញផ្ទះឲ្យកូនស្រីនិងយន្តហោះជូនគ្រួសារ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖straitstimes