Jennifer Lopez មាន​វត្តមាន​​ក្នុង​មង្គលការ​កូន​សេដ្ឋី​រុស្សី​ដែល​ចំណាយ​អស់​១០០០​លាន​ដុល្លារ

  • 2016-03-31 16:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ជើង​ចាស់អាមេរិក​ Jennifer Lopez មាន​កិត្តិយស​​ដោយ​ត្រូវ​បាន​មហាសេដ្ឋី​រុស្សី​លោក Mikhail Gutseriev អញ្ជើញ​​សម្ដែង​ក្នុង​ពិធី​មង្គលការ​កូន​ប្រុស​របស់​ខ្លួន ដែល​​ចំណាយ​លុយ​រៀប​ចំ​ពិធី​អស់​១០០០​លាន​ដុល្លារ។

 

 

Said Gutseriev វ័យ​២៨​ឆ្នាំ​ជា​កូន​ប្រុស​របស់​មហាសេដ្ឋី​ Mikhail Gutseriev បាន​ចូល​រោងការ​ជាមួយ​នាង Khadija Uzhakhovs អាយុ​២០​ឆ្នាំ​ នៅ​ទីក្រុង​​មូស្គូ ប្រទេស​រុស្សី​ កាល​ពី​សប្ដាហ៍​មុន។ តាម​ការ​ឲ្យ​ដឹង​ចំនួន​ទឹក​ប្រាក់​ដែល​រៀបចំ​ពិធី​ការ​គឺ​ចំណាយ​អស់៧០០លាន​​ផោន(១០០០លាន​ដុល្លារ)។

 

សម្រាប់​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​ក្នុង​​និង​ក្រៅ​ស្រុក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ លើ​ពី​នេះ​ទៅ​ទៀត​អាពាហ៍ពិពាហ៍​ខាង​លើ​ក៏​មាន​វត្តមាន​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ចូលរួម​សម្ដែង​ដូច​ជា Jennifer Lopez, StingនិងEnrique Iglesias។

 

 

 

ចំពោះ​លុយ​ដែល​ចំណាយ​លើ​មង្គល​ការ​គឺ​ឪពុក​ខាង​ប្រុស​លោ​មហាសេដ្ឋី​រុស្សី​ Mikhail Gutseriev ​ជា​អ្នក​រ៉ាប់រង​ទាំងអស់។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ BuzzFeed។ Mikhail Gutseriev ជា​អ្នក​ជំនួញ​ខាង​ប្រេង​ ដែល​ជា​មុខរបរ​​​ជួយ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី។ បើ​តាម​ទស្សនាវដ្ដី Forbes លោក​មាន​​ទ្រព្យសម្បត្តិ​៦,២ពាន់​លាន​ដុល្លារ។

 

យោង​តាម Daily Mail បញ្ជាក់​ថា​ កូន​ក្រមុំ​គឺ​ជា​និស្សិត​ពេទ្យ​ធ្មេញ​ក្នុង​សាកលវិទ្យាល័យMoscow State University ខណៈ​កូន​កំលោះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យOxford ប្រទេស​អង់គ្លេស៕

 

ឪពុកកូនកំលោះ​នៅ​ទី២ រាប់​ពីឆ្វេង

 

កូនកំលោះ​(ស្ដាំ)

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ businessinsider