ចង់​​ដឹង​ថា​កន្លង​មក​​អ្នក​បាន​មើល​វីដេអូ​អ្វី​ខ្លះ​លើ​ Facebook ​អត់​ពិបាក​សោះ​

  • 2016-04-01 13:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​​ស្វែង​រក​​វីដេអូ​ដែល​អ្នក​ធ្លាប់​បាន​ទស្សនា​​នៅ​នា​ពេល​កន្លង​មក​​នៅ​លើ​ Facebook អាច​និយាយ​បាន​ថា​មិន​ងាយ​ស្រួល​ដូច​នៅ​លើ​ប្រព័ន្ធ​ YouTube។ ​នេះ​ក៏​ដោយ​សារ​អ្នក​ប្រហែល​មិន​ដឹង​ថា​​នៅ​លើ​ Facebook មាន​កន្លែង​មួយ​​បង្ហាញ​​រាល់​វីដេអូ​ដែល​អ្នក​បាន​ទស្សនា​នា​ពេល​កន្លង​មក​បាន។ ចង់​ដឹង​ថា​កន្លែង​នោះ​ត្រូវ​ចូល​តាម​របៀប​ណា​ទៅ​មើល​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

 

 

*នៅ​លើ​ប្រព័ន្ធ​ iOS និង​ Android៖

@បើក​កម្មវិធី​ Facebook រួច​ចូល​ទៅ​កាន់​ផ្ទាំង​ Profile របស់​អ្នក​ រួច​ហើយ​ចុច​លើ​ពាក្យ​ថា​ “Activity Log”

 

​​

@នៅ​ផ្ទាំង​ Activity Log ចុច​​លើ​ពាក្យ​ថា​ “Filter”

 

 

@បន្ទាប់​អូស​ចុច​ក្រោម​ដើម្បី​ស្វែង​រក​ពាក្យ​ថា​ “Videos Watched” ហើយ​ចុច​លើ​ពាក្យ​នោះ​ នោះ​វីដេអូ​ដែល​អ្នក​ធ្លាប់​​បាន​ទស្សនា​ទាំង​ប៉ុន្មាន​នឹង​បង្ហាញ​ចេញ​មក​ទាំង​អស់។

 

 

​​*នៅ​លើ​កុំព្យូទ័រ៖

 

@ចូល​ទៅ​កាន់​គណនី​ Facebook អ្នក​រួច​ចុច​លើ​សញ្ញា​ព្រួញ​ដែល​ស្ថិត​នៅ​​ខាង​ឆ្វេង​ ផ្នែក​ខាង​លើ​

 

 

@ជា​បន្ត​ចុច​លើ​ពាក្យ​ថា​ "Activity Log”

 

 

@នៅ​ផ្ទាំង​ Activity Log ចុច​លើ​ពាក្យ​ "More” ដែល​ស្ថិត​ពី​ក្រោម​ពាក្យ​ថា​ "Comments”

 

 

@ក្រោយ​មក​ទៀត​ចុច​លើ​ពាក្យ​ថា​ “Videos Watched” នោះ​ជា​ការ​ស្រេច

 

 

ចុច​អាន៖ មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Tech-Recipes​​​​

អត្ថបទថ្មី