កុម្ម៉ង់ទិញ Iphone 6s អនឡាញ បែរជាទទួលបាននំប៉័ង
- 2016-04-02 18:47:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុម្ម៉ង់ទិញ Iphone 6s អនឡាញ បែរជាទទួលបាននំប៉័ង
ចន្លោះមិនឃើញ
បុរសម្នាក់បានត្រេកអរខ្លាំង នៅពេលគិតថា ខ្លួនបានទិញទូរសព្ទ Iphone 6s ក្នុងតម្លៃថោកតែចុងបញ្ចប់បានត្រឹមទទួលនំប៉័ងមួយដុំវិញ។
ថ្មីៗនេះ បុរសម្នាក់ឈ្មោះ Hou រស់នៅប្រទេសចិន បានធ្លាក់ចូលស្ថានភាពសើចចេញទឹកភ្នែកនៅពេលកុម្ម៉ង់ទិញ iPhone 6s តាមប្រព័ន្ធអ៊ីនធឺណិត។ តាមព័ត៌មាននោះដែរ បុរសរូបនេះ បានឃើញការផ្សាយពាណិជ្ជកម្មលក់ទូរសព្ទ Iphone 6s ក្នុងតម្លៃថោក មិនគួរជឿគឺត្រឹមតែ ១៥០០យាន់ (២៣០ដុល្លារ)តែប៉ុណ្ណោះ មានន័យថា ថោកជាងតម្លៃដើមដល់ទៅ៧០%។
ដើមឡើយ លោក Hou នៅមានមន្ទិលសង្ស័យខ្លះៗដែរ តែក្រោយមកអ្នកលក់បានបកស្រាយថា ទូរសព្ទរបស់ខ្លួន គឺត្រូវបាននាំចូលដោយគេចពន្ធទើបមានតម្លៃធូរបែបនេះ។ ក្រោយពេលបានស្ដាប់ការពន្យល់នេះ លោក Hou បានប្រញាប់វេរលុយចូលគណនីធនាគាររបស់អ្នកលក់ដើម្បីទិញទូរសព្ទនេះ។ ថ្ងៃស្អែកឡើង ក្រោយពេលឥវ៉ាន់ដឹកជញ្ជូនមកដល់ បុរសរូបនេះ និយាយស្ដីលែងចេញព្រោះ iPhone 6s ដែលខ្លួនកុម្ម៉ង់នោះ បែរក្លាយជានំប៉័ងមួយដុំទៅវិញ។ ភ្លាមៗនោះ លោក Hou បានប្រឹងទាក់ទងទៅកាន់អ្នកលក់ដើម្បីទារលុយវិញ តែមិនបានសម្រេចនោះទេ។ ឥលូវនេះ លោកមិនទាន់ដឹងត្រូវដោះស្រាយយ៉ាងណាជាមួយនំប៉័ងមួយដុំនេះឡើយ៕
ចុចអាន៖កុម្ម៉ង់ទិញ iPhone 6s លើអ៊ីនធឺណិត បែរជាទទួលបានទូរសព្ទផ្លែប៉ែសទៅវិញ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14