​សួន​​កម្សាន្ត​​ក្រោម​ដី​ដ៏​​​​​​កម្រ​​មួយ​លើ​លោក​ ​ឃើញ​​ហើយ​ព្រឺ

  • 2016-04-15 17:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សួន​​កម្សាន្ត​​​​ក្រោម​​ដី​​​​ដ៏​ជ្រៅ​​​​មួយ​​នៅ​ប្រទេស​​រ៉ូម៉ានី​ ​កំពុង​​ទាក់​ទាញ​​អ្នក​ទស្សនា​​ច្រើន​ឡើង​ៗ​​​​ គឺ​​​​​​​​​​ជាង ៦០ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ​ ​ដោយ​សារ​​ទិដ្ឋភាព​​ និង​ទីកន្លែង​ប្លែក​គេ។​​

 

 

 

សួន​ដ៏​ល្បី​​​​​នេះ​​ស្ថិត​​នៅ​ក្រោម​ដី​​​​ជ្រៅ​បំផុត​ ១២២​ម៉ែត្រ ​​​ជា​រណ្ដៅ​​ជីក​​យក​អំបិល​​ដោយ​គ្រឿង​យន្ត និង​គ្រាប់​បែក ឈ្មោះ​ Rudolf Mine ​តែ​​ត្រូវ​​បាន​គេ​​​​កែ​ប្រែ​​​ទៅ​​ជា​​សួន​កម្សាន្ត​​​​កំពុង​​ពេញ​និយម​។ ​​កន្លែង​​​​អ្នក​​ចូល​​ទស្សនា​​​ឈរ​មើល​​មាន​ជម្រៅ​ ៤២​ម៉ែត្រ​​ ​ទទឹង​រណ្ដៅ​ប្រវែង​​​ ៦០ម៉ែត្រ និង​​ប្រវែងបណ្ដោយ​​ ៨០ម៉ែត្រ។ ​ក្នុង​នោះ​​​ក៏​មាន​​សាល​​មួយ​ ដាក់​​មនុស្ស​បាន​ ១៨០​នាក់ និង​មាន​បន្ទប់​ច្រើន​ទៀត​ ឯ​ជុំវិញ​កន្លែង​​ឧបករណ៍​ជិះ​កម្សាន្ត​ជា​បឹង ​​​​មាន​ទូក​​ជិះ​លេង​ជា​ច្រើន​គ្រឿង​។

 

​ដើម្បី​​​​​ចូល​​ទៅ​ដល់​​កន្លែង​​លេង​​ អ្នក​​​ទស្សនា​​ត្រូវ​​ជិះ​​ជណ្ដើរ​យន្ត ​ឬ​​​ចុះ​តាម​កាំ​ជណ្ដើរ​​ធម្មតា ​ដែល​លម្អ​​​ដោយ​អំពូល​​​​សំយុង​ចុះ​​រាប់​រយ។​ ​​ចំណែក​​បរិយាកាស​ក្នុង​រណ្ដៅ​រាង​​ក្រឡូម​ដូច​ចាន​គោម​នេះ​​​ ត្រូវ​អ្នក​​ជំនាញ​​​អះអាង​ថា​​​ ផ្ដល់​អត្ថប្រយោជន៍​​ជាច្រើន​​ដល់​សុខភាព​​​​ ជា​ពិសេស​​ចំពោះ​​អ្នក​មាន​ជំងឺ​ពិបាក​ដក​ដង្ហើម ​​​ជាមួយ​សីតុណ្ហភាព​​ថេរ​​ ១២​អង្សា។ ​សូម​ទស្សនា​​បណ្ដុំ​រូប​ភាព​ខាង​ក្រោម​៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Daily Mail

អត្ថបទថ្មី