iPhone SE ​បរាជ័យ​ខ្លាំង​នៅ​​អំឡុង​សប្ដាហ៍​ដំបូង​ដែល​ចេញ​លក់

  • 2016-04-05 17:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ iPhone SE ទើប​តែ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​រយៈ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​លទ្ធផល​នៃ​ការ​ដាក់​លក់​ដំបូង​នេះ​ហាក់​ដូច​មិន​ល្អ​ទាល់​តែ​សោះ។

 

បើ​យោង​តាម​ក្រុមហ៊ុន​វិភាគ​វែកញែក​មួយ​បាន​ឲ្យ​ដឹង​ថា​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ iPhone SE ​មាន​តែ​ ០,១​%​ ប៉ុណ្ណោះ​ ក្នុង​ចំនួន​ទូរសព្ទ​​​ iPhone ​សរុប​ដែល​មាន​ប្រើ​ប្រាស់​បច្ចុប្បន្ន។ បើ​ប្រៀប​នឹង​ iPhone 6 វិញ​គឺ​ក្ដោប​ក្ដាប់​បាន​ ២% ​នៃ​ចំនួន​ iPhone សុរប​ពេល​ដែល​ទូរសព្ទ​នេះ​ចេញ​​លក់​ក្នុង​សប្ដាហ៍​ដំបូង។ ចំណែក​ឯ​ iPhone 6s ក្ដោប​ក្ដាប់​ ១% និង​​ iPhone 5s ក្ដោប​ក្ដាប់​ ០,៩%។

 

 

បើ​ក្រឡេក​មើល​ចំនួន​ភាគ​រយ​នៃ​​ម៉ូដែល​ iPhone មួយៗ​ដែល​កំពុង​ប្រើ​ប្រាស់​បច្ចុប្បន្ន​ឃើញ​ថា​ iPhone 6 ​មាន​ចំនួន​ភាគ​រយ​ខ្ពស់​ជាង​គេ​ ដែល​មាន​ចំនួន​៣៣% តាម​ពី​ក្រោយ​ដោយ​ iPhone 5s មាន​ ១៨%។ បន្ត​​មក​​ទៀត​គឺ​ iPhone 6s ដែល​មាន​ចំនួន​១៥%, iPhone 6 Plus ១០%, iPhone 5 ៧%, iPhone 6s Plus ៦%, iPhone 5c ៥%, iPhone 4s ៤%, iPhone 4 ២% និង​ iPhone SE បច្ចុប្បន្ន​មាន​ ០,១%។

 

 

iPhone ជំនាន់​ចុង​ក្រោយ​របស់​ Apple ឃើញ​ថា​ជា​ទូរសព្ទ​អេក្រង់​តូច​ដែល​មាន​សមត្ថភាព​ខ្លាំង​ដូច​ជា​ iPhone 6s ប៉ុន្តែ​​ប្រហែល​ដោយ​សារ​តែ​វា​មាន​រូបរាង​ដដែល​ដូច​ជា​ iPhone 5s ទើប​ធ្វើ​ឲ្យ​ចំនួន​លក់​ចេញ​គ្មាន​សន្ទុះ​ខ្លាំង៕​​​​​

 

​​​​​​​​​​ ចុច​អាន៖ គ្រាន់​តែ​បរិច្ចាគមេ​ជីវិត​ ​នឹង​ទទួល​បាន​ ​iPhone 6S​ ​មួយ​គ្រឿង​ភ្លាម​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទថ្មី