រឿងភាគបុរាណចិនរបស់ Yoona មានចំនួនអ្នកមើលច្រើនជាងគេ
- 2016-04-05 20:48:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគបុរាណចិនរបស់ Yoona មានចំនួនអ្នកមើលច្រើនជាងគេ
ចន្លោះមិនឃើញ
រឿងភាគថ្មីរបស់ Yoona សមាជិកក្រុមចម្រៀងកូរ៉េ Girls' Generation កំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសចិន។
កាលពីថ្ងៃទី៣ ខែមេសាមុននេះ រឿងភាគ "God of War, Zhao Yun” បានចាក់ផ្សាយភាគដំបូងរបស់ខ្លួននៅលើប៉ុស្តិ៍ទូរទស្សន៍ Hunan TV ហើយបានទាក់ទាញចំនួនអ្នកទស្សនាបាន ១,៧៣% ក្លាយជាកម្មវិធីមានអ្នកទស្សនាច្រើនជាងគេក្នុងកំឡុងពេលចាក់ផ្សាយ។ នៅប្រទេសចិន សម្រាប់កម្មវិធីទូរទស្សន៍មួយដែលមានចំនួនអ្នកទស្សនាលើសពី ១%នោះ គឺចាត់ទុកថាជាជោគជ័យដ៏ធំបំផុត។ លទ្ធផលនេះបានបង្ហាញឲ្យឃើញពីប្រជាប្រិយភាពដ៏អស្ចារ្យរបស់ Yoona។
“God of War, Zhao Yun” គឺជារឿងភាគបុរាណចិននិយាយពីជីវិតមេទ័ពដ៏អង់អាច Zhao Yun ដែលរស់ក្នុងសម័យសាមកុក។ សមាជិកក្រុមចម្រៀង Girls' Generation ដើរតួ Xiaohou Qing Yi ដែលមានចំណងស្នេហាជាមួយមេទ័ពរូបនេះតែក្រោយមកទើបដឹងពីនិស្ស័យស្នេហ៍ដែលមិនអាចជួបគ្នារបស់អ្នកទាំង២៕
ចុចអាន៖2NE1 ជិតផុតកុងត្រា Minzy ស្វែងរកផលិតកម្មថ្មី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖soompi