ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រងកម្មវិធី MUC 2025 បញ្ជាក់ដូចគ្នាលើសុក្រឹតភាព នៃការប្រកួតឆ្នាំនេះ
- 2025-04-28 08:37:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រងកម្មវិធី MUC 2025 បញ្ជាក់ដូចគ្នាលើសុក្រឹតភាព នៃការប្រកួតឆ្នាំនេះ
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងថ្នាក់ជាតិ នៃកម្មវិធី Miss Universe Cambodia 2025 លោក ឈួង យីវឆូយ ឲ្យដឹងថា ការប្រកួតនឹងរៀបចំឡើងចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥។ បច្ចុប្បន្នកម្មវិធីទទួលបានពាក្យសុំចូលប្រកួតច្រើន ប៉ុន្តែក្រុមការងារនឹងចម្រាញ់យកបេក្ខនារីជើងខ្លាំងត្រឹមតែ ២០រូបប៉ុណ្ណោះសម្រាប់ការប្រកួតថ្នាក់ជាតិ។
ការប្រកួតឆ្នាំនេះ នឹងប្រព្រឹត្តឡើងដោយសុក្រិតបំផុតតាមលំដាប់លំដោយដែលបានកំណត់ទុក សូម្បីតែអ្នកនាង ប្រាសាទ ដាវីន ក៏គ្មានសិទ្ធិលូកដៃអ្វី ក្រៅពីផ្តល់ការណែនាំដល់បេក្ខភាពនោះឡើយ។ ក្នុងនោះផងដែរ ស្ថាប័នក៏នឹងមានផ្តល់ការហ្វឹកហាត់ផ្សេងៗ ការចុះទស្សនកិច្ច និងកញ្ចប់ថវិកាសម្រាប់គម្រោងកម្មវិធីសប្បុរសធម៌ទៀតផង។ ដូច្នេះ សម្រាប់បងប្អូនស្រ្តីដែលមានចង់ក្លាយជាម្ចាស់ស្រីនៃចក្កវាឡកម្ពុជាឆ្នាំ២០២៥ អាចមកដាក់ពាក្យប្រកួតប្រជែងដើម្បីក្តីស្រមៃខ្លួនឯង។
អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024) បន្ថែមពីលើការធានាសុកិត្រភាព និងភាពជឿជាក់ក្នុងការចម្រាញ់យកបេក្ខភាពដ៏មានគុណភាព អ្នកគ្រប់គ្រងថ្នាក់ជាតិដ៏មានសក្កានុពល លោក ឈួង យីវឆូយ ក៏បានបញ្ជាក់ថា ស្ថាប័នគ្មានការព្រួយបារម្ភដែលថៃជាម្ចាស់ផ្ទះរៀបចំការប្រកួត និងមានម្ចាស់ភាគហ៊ុនគ្រប់គ្រង Miss Universe នោះទេ ផ្ទុយទៅវិញគឺលោកជឿជាក់លើស្តង់ដារនៃកម្មវិធី Miss Universe ទោះស្ថាប័នស្នូលមានការផ្លាស់ប្តូរ ក៏ការប្រកួតនៅតែដំណើរការទៅដដែរ៕