វិធី​ថត​អេក្រង់​លើ​ស្មាតហ្វូន​គ្រប់​ម៉ាក​ទាំង​អស់​

  • 2016-04-06 13:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​​មុខងារ​ថត​អេក្រង់ (screenshot​) ជា​មុខងារ​តូច​មួយ​ ប៉ុន្តែ​វា​បាន​​​​​ផ្ដល់​​សារប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ។ យ៉ាង​ណា​ក្ដី មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​ដឹង​ពី​វិធី​ថត​អេក្រង់​នៅ​ឡើយ​ទេ​។ តោះ! ចង់​ដឹង​ទៅ​មើល​ទាំង​អស់​គ្នា ដូច​ខាងក្រោម៖

 

@Apple iPhone

 

 

ដើម្បី​ថត​​អេក្រង់​គឺ​​ដំបូង​ចុច​ប៊ូតុង​ Power បូក​រួម​​ប៊ូតុង​ Home ឬ​អាច​បញ្ជា​ថត​តាម​រយៈ​ Assistive Touch ដោយ​ចុច​លើ​ Assistive Touch រួច​ចុច​យក​ពាក្យ​ Device → More → Screenshot។

 

@Samsung Galaxy

 

 

ស្រដៀង​នឹង​ iPhone ដែរ​គឺ​ដំបូង​ចុច​ប៊ូតុង​ Home រួច​ចុច​ប៊ូតុង​ Power។ បើ​នៅ​លើ​ត្រកូល​ Galaxy Note អាច​បញ្ជា​ថត​អេក្រង់​តាម​រយៈ​ Air Command ដែល​ប្រើ​ជា​មួយ​ប៊ិច។

 

 

លើស​ពី​នេះ​នៅ​លើ​ត្រកូល​ Galaxy ខ្លះ​អាច​កំណត់​ឲ្យ​ ពេល​អូស​បាត​ដៃ​ពី​លើ​អេក្រង់​ដើម្បី​ថត​អេក្រង់​បាន​ ដោយ​កំណត់​តាម​ Settings -> Motion and gestures -> Palm  swipe to capture។

 

@Oppo

 

​​​​​ ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រួច​ចុច​ប៊ូតុង​បន្ថយ​​សំឡេង​ដើម្បី​ថត​អេក្រង់

 

@HTC

 

ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រួច​ចុច​ប៊ូតុង​បន្ថយ​សំឡេង​ ឬ​ចុច​ប៊ូតុង​ Home + ប៊ូតុង​ Power

 

@Lumia

 

 

វិធី​ថត​អេក្រង់​លើ​ទូរសព្ទ​ Lumia ខុស​គ្នា​ទៅ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8.1 និង​ Windows 10 ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រួច​ចុច​ប៊ូតុង​ដំឡើង​សំឡេង។ ចំណែក​ឯ​ Windows 8 វិញ​ចុច​ប៊ូតុង​ Power + Home។

 

@LG

 

 

ទូរសព្ទ​ LG មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​ថត​អេក្រង់​ ដោយ​អាច​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រួច​ចុច​ប៊ូតុង​បន្ថយ​សំឡេង ​ឬ​អាច​ថត​តាម​រយៈ​ QMemo ដោយ​យក​ដៃ​អូស​ពី​លើ​អេក្រង់​ Home ​រួច​អូស​ទៅ​ស្ដាំ។

 

@Sony

 

 

ចុច​ប៊ូតុង​​ Power រួច​ចុច​ប៊ូតុង​បន្ថយ​សំឡេង​ ឬ​ចុច​លើ​ប៊ូតុង​ Power ឲ្យ​ជាប់​​រហូត​ដល់​ចេញ​ផ្ទាំង​បិទ​ បន្ទាប់​មក​ជ្រើស​យក​​មុខងារ​ Capture Screen។

 

@Huawei

 

 

អ្នក​ប្រើ​ប្រាស់​ Huawei អាច​ថត​អេក្រង់​ដោយ​ចូល​តាម​រយៈ​ផ្ទាំង​​ Notification Bar នៅ​ផ្នែក​ខាង​លើ​ទូរសព្ទ​​ដោយ​ជ្រើស​មុខងារ​ Screen Capture ឬ​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រួច​ចុច​ប៊ូតុង​​បន្ថយ​សំឡេង។

 

@ទូរសព្ទ​ Android ម៉ាក​ដទៃ​ទៀត អាច​សាក​ល្បង​ថត​អេក្រង់​ដោយ​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​​រួច​ចុច​ប៊ូតុង​បន្ថយ​សំឡេង៕​​​​​​ ​​​

​​​​​​​​​​ ចុច​អាន៖ ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thegioididong

អត្ថបទថ្មី