កុំទាន់​ខកចិត្ត ៥ ចំណុច​លើ​ iPhone SE ខ្លាំង​លើស​ការ​គិត​

  • 2016-04-06 18:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE ដែល​ទើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​កាល​ពី​ចុង​សប្ដាហ៍​មុន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ខកចិត្ត​ពីព្រោះ​តែ​​រូប​រាង​ខាង​ក្រៅ​ស្ទើរ​តែ​ដូច iPhone 5s ទាំង​ស្រុង។ ទោះ​បីការ​រចនា​​រូបរាង​គួរ​ឲ្យ​ខកចិត្ត​ ប៉ុន្តែ​ចំណុច​ពិសេស​ទាំង​ប្រាំ​នេះ​អាច​ឲ្យ​ប្រិយមិត្ត​ពិចារណា​ឡើង​វិញ​។

 

 

១) តូច​តែ​ខ្លឹម

 

ប្រិយមិត្ត​ដែល​ធ្លាប់​ប្រើ  iPhone 6s/ 6s Plus ដែល​មាន​ទំហំ​អេក្រង់​ធំ​ទូលាយ ងាយ​ស្រួល​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ធំ​ៗ ប្រាកដ​ជា​ពិបាក​ត្រឡប់​ក្រោយ​មក​ប្រើ iPhone ទំហំ​អេក្រង់​ត្រឹម ៤ អ៊ីញ ដែល​បំពាក់​លើ iPhone 5s ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៣ ប៉ុន្តែ iPhone SE ស៊េរី​ឆ្នាំ ២០១៦ នេះ​មាន​បំពាក់​មក​ជាមួយ​នូវ​បន្ទះ​ឈីប Apple A9 ល្បឿន 1.84 GHz RAM ទំហំ 2GB ដែល​ដូច​ទៅ​និង iPhone 6s ដែរ ហើយមាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ NFC សម្រាប់​ប្រើ​មុខងារ Apple Pay ដែល​ជា​មុខងារ​ពេញ​និយម​មួយ​នៅ​បណ្ដា​ប្រទេស​ប៉ែក​អ៊ីរ៉ុប និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន Apple ទាំង​អស់​។

 

 

២) ទម្ងន់

 

iPhone SE ដែល​ជា​ម៉ូឌែល​កូន​កាត់​រវាង iPhone 5sនិង 6s មាន​ទម្ងន់​ស្រាល​ជាង​ iPhone6/6s ដល់​ទៅ​៣០ក្រាម និង​អាច​ធន់​ជា​មួយ​ការ​ប៉ះ​ទង្គិច​ខ្លាំង​ជាង ហើយ​ងាយ​ស្រួល​ដាក់​ក្នុង​ហោប៉ៅ ជាពិសេស​អាច​ប្រើ​ជាមួយ​ដៃ​ម្ខាង​បាន​យ៉ាង​រលូន ដែល​ខុស​ពី iPhone 6s/6s plus។

 

 

៣) សមត្ថភាព​កាមេរ៉ា

 

iPhone SE ត្បិត​តែ​រូប​រាង​កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ដូច iPhone 5s ក៏​ពិត​មែន ប៉ុន្តែ​ទំហំ​ខុស​គ្នា​ដែល iPhone 5s ត្រឹម​តែ 8 មេកាផិចសែល​តែ​ប៉ុណ្ណោះ ចំពោះ iPhone SE ទំហំ​ដល់​ទៅ 12  មេកាផិចសែល​ដែល​អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​ក្នុង​កម្រិត 1080p ឬ ថត​វិដេអូ​កម្រិត 4K អាច​ផ្ដិត​យក​រូបភាព​ជា​លក្ខណះ Slow-Motion មាន​សភាព​ម៉ត់​ល្អ។

 

 

៤) ឡូ​ហ្គោ Apple

 

ចំពោះ iPhone SE មាន​រូប​ឡូហ្គោ​ច្បាស់​ដិត​ល្អ មិន​ងាយ​ឆ្កូត​ពេល​ប៉ះ​នឹង​របស់​អ្វី​មួយ ពោល​គឺ​ដូច​ទៅ​នឹង​ឡូ​ហ្គោ​របស់ iPhone 6, 6s ដែរ។

 

៥) តម្លៃ

 

ត្បិត​តែ iPhone SE ដែល​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ត្រឹម​តែ ៣៩៩ ដុល្លារ​ចំពោះ​ទំហំ 16GB និង ៤៩៩ ដុល្លារ​ចំពោះ​ទំហំ 64GB ប៉ុន្តែ​នៅ​ទីផ្សារ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា ចិន អូស្រ្ដាលី ជប៉ុន​ជា​ដើម​ក៏​តម្លៃ​ប្រហាក់​ប្រហែល​និង​កម្ពុជា​យើង​​ដែរគឺ  ៦១០ ដុល្លារ សម្រាប់​ទំហំ 64GB  និង ៥១០ ដុល្លារ​ សម្រាប់​ទំហំ 16GB។

 

 

តើ​ប្រិយមិត្ត​ត្រៀម​ឡើង​ស៊េរី​ទូរសព្ទ​មុន​ចូល​ឆ្នាំ​នេះទេ បើ​មាន​រួស​រាន់​ឡើង!

 

 

អាន​បន្ត៖ ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​

 

អត្ថបទ៖ រក្សា