ទំនាយជោគជតារាសីប្រចាំឆ្នាំ របស់អ្នកក្នុងឆ្នាំវក
- 2016-04-06 16:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនាយជោគជតារាសីប្រចាំឆ្នាំ របស់អ្នកក្នុងឆ្នាំវក
ចន្លោះមិនឃើញ
ឆ្នាំថ្មីប្រពៃណីខ្មែរ នឹងចូលមកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ Sabay សូមបង្ហាញជូនពីដំណើរជោគរាសីរបស់លោកអ្នកពីភ័ព្វសំណាងឬរឿងរ៉ាវផ្សេងៗប្រចាំឆ្នាំវក អដ្ឋស័ក ដែលដកស្រង់ពីមហាសង្ក្រាន្ត រៀបរៀងដោយលោក អ៊ឺម បូរិន្ទ ដូចខាងក្រោមនេះ៖
-បើមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សាចំពោះលទ្ធផលរបស់អ្នកជានិច្ចនៅក្នុងរឿងនេះអ្នក កុំគប្បីខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង អ្នកចូលប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលលើកជើងអ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗហួសពេកទេ ព្រោះអាចមានការថ្លោះចង្កេះឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។ -បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើង ហើយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្តរាយយ៉ាងដូចម្ដេចក៏ដោយ ក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្ដល់នូវសេចក្ដីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។
@ឆ្នាំឆ្លូវ
-បើជាមនុស្សប្រុសទំនាយថា៖ ជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំកំណល់រង្វាន់មកឲ្យដល់កន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះ បើលោកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដួរមុខជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេខ្លាំងពេកនៅក្នុងរឿងរាប់អានស្រលាញ់ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែនហើយ ខំស្ទាបស្ទង់បន្តិចផង។
-បើជាមនុស្សស្រីទំនាយថា៖ ជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវជាល្អ លោកអ្នកនិងមានចិត្តខ្វល់ខ្វាយច្រើនអនេកមិត្តភ័ក្ដិជាទីស្រលាញ់ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានគេជួយឈឺឆ្អាលឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏ថាបាន។
@ឆ្នាំខាល៖
-បើជាមនុស្សប្រុសទំនាយថា៖ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឲ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្ដីហ្មងមួរជារឿយៗ មួយវិញទៀត ញាតិព័ន្ធ ឬមិត្តភ័ក្ដិនឹងកើតជាក្ដីអង្គាសឫស្យាដល់អ្នកដោយបំពានលើផលល្អនិងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឲ្យសោះ។ បើយ៉ាងហោចណាស់នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
-បើជាមនុស្សស្រីទំនាយថា៖ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវជាល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភ័ក្ដិឬមនុស្សធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មីឬប្រកបកិច្ចការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយសេចក្ដីមានះព្យាយាមយ៉ាងប្ដូរផ្ដាច់។
រូបតំណាង
@ឆ្នាំថោះ
-បើជាមនុស្សប្រុសទំនាយថា៖ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកបានល្អប្រសើរ និងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិនហេតុនេះត្រូវប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅមកនឹងត្រូវបានទទួលដំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឲ្យបានល្អព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។
-បើជាមនុស្សស្រីទំនាយថា៖ លោកអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាប់ក្នុងដំណើរជីវិតរបស់អ្នក។ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារឬកិច្ចការយ៉ាងណានោះដោយសេចក្តីឧស្សាហ៍និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិចក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណេះ។
@ឆ្នាំរោង៖
-បើជាមនុស្សប្រុសទំនាយថា៖រាសីលោកអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាប់ក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារនិងប្រឹងរងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារឬកិច្ចការយ៉ាងណានោះដោយសេចក្ដីឧស្សាហ៍និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។
-បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកបានល្អប្រសើរ និងបានលាភធំតែមុននឹងកើតលាភអ្នក ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិនហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវបានទទួលតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឲ្យបានល្អព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។ @ឆ្នាំម្សាញ់៖
-បើជាមនុស្សប្រុសទំនាយថា៖ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភ័ក្ដិឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬ ប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយក៏អ្នកគង់នឹងបានសម្រេចក្នុងការងារដែលអ្នកតាំងចិត្តទុកដោយសេចក្ដីមានះព្យាយាមយ៉ាងប្ដូរផ្ដាច់។
-បើជាមនុស្សស្រីទំនាយថា៖ អ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាជាហេតុឲ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្ដីហ្មងមួរជារឿយៗ។ មួយវិញទៀត ញាតិព័ន្ធឬមិត្តភ័ក្ដិនឹងកើតជាក្ដីរង្គាសឫស្យាដល់អ្នកដោយបំពានលើផលល្អ និងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូលកុំភ្លេចស្មារតីឲ្យសោះ។ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះអ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
Sabay សូមបង្ហាញជូនត្រឹម ៦ឆ្នាំនេះសិន នៅវគ្គបន្ទាប់ Sabay នឹងបន្តនៅឆ្នាំ៦ផ្សេងទៀត អំពីជោគរាសីប្រចាំឆ្នាំវក។ អត្ថបទ៖ លឹម សុនា