ទំនាយ​ជោគ​ជតា​រា​សី​ប្រចាំ​ឆ្នាំ​ របស់​អ្នក​ក្នុង​ឆ្នាំ​វក (ត)

  • 2016-04-07 15:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​លើក​មុន sabay បាន​បង្ហាញ​ពី​ទំនាយ​ជោគ​ជតា​រា​សី​ប្រចាំ​ឆ្នាំ​វក​ចំនួន ​៦​ឆ្នាំ ​រួច​មក​ហើយ។ សម្រាប់​ពេល​នេះ សូម​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​អាន​បន្ត​ពី​ជោគ​ជតា​រា​សី អំពី​ជោគ​លាភ​សំ​ណាង និង​រឿង​រ៉ាង​ផ្សេង​ៗ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដូច​ខាង​ក្រោម៖

 

រូបតំណាង

 

 

@ឆ្នាំ​មមី៖

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ជោគ​ជតា​រាសី​លោក​អ្នក​មិន​សូវ​ជា​ល្អ លោក​អ្នក​នឹង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក​មិត្តភ័ក្ដិ​ជា​ទី​ស្រលាញ់​ឬ ញាតិ​សន្តាន​ដែល​មាន​គុណ​បំណាច់​លើ​រូប​អ្នក​នឹង​ត្រូវ​និរាស​គ្នា មិន​តែ​ប៉ុណ្ណោះ ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង​ តាម​ការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ណាស់​ណា​ទេ បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​របស់​អ្នក​ខ្លះ​ក៏​គង់​នឹង​សាប​រលាប​ទៅ​វិញ​បាន ដោយសារ​ពេល​នេះ​មាន​គេ​ជួយ​ឈឺ​ឆ្អាល​ឲ្យ​អ្នក​បាន​សុខសាន្ត​ រី​ឯ​ភឿន​របស់​អ្នក​ក៏​បាន​ត​ទល់​ជួយ​យ៉ាង​ស្វិត​ស្វាញ ជួន​កាល​ឆ្នាំ​នេះ ​អ្នក​ត្រូវ​រើ​ផ្ទះ​សម្បែង​ជួស​ជុល​ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន។

 

-បើ​មនុស្ស​ស្រី​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជា​ទី​បំផុត លោក​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​យ៉ាង​លើស​លុប ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង មាន​គេ​នាំ​កំណល់​រង្វាន់​មក​ដល់​ទី​កន្លែង។ នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃ​លែង។ ក្នុង​ឆ្នាំ​នេះ​បើ​លោក​អ្នក​មាន​បំណង​ធ្វើ​ការ​ងារ​ធ្វី ឬ​បើក​មុខ​ជំនួញ​ជួញ​ដូរ​មុខ​ជា​បាន​សម្រេច​ផល​យ៉ាង​ពិត​ប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្ដេក​ផ្ដួល​នឹង​ការ​ជួយ​ឈឺ​ឆ្អាល​ពី​គេ​ឯ​ទៀត​ខ្លាំង​ពេក​នៅ​ក្នុង​រឿង​រាប់​អាន​ស្រលាញ់​ទុក​ចិត្ត​គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ហើយ​ខំ​ស្ទាប​ស្ទង់​បន្តិច​ផង។ @ឆ្នាំ​មមែ៖

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់​ដៃ​យើង ហើយ​ខ្លួន​អ្នក​ត្រូវ​បាន​ជោគ​ជ័យ​គ្រប់​ប្រការ​ហើយ​នឹង​បាន​ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទូ​ទៅ ថា​បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុង​ឆ្នាំ​នេះ រាប់​ថា​ល្អ​ផ្ដាច់​ហើយ ទោះ​បី​ជា​សត្រូវ​កាច​ប៉ុន​ប៉ង​ប្រទុស្តរាយ​យ៉ាង​ដូចម្ដេច​ក៏​ដោយ​ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំង​អស់​ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះ​សូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្ដល់​នូវ​សេចក្ដី​រំខាន​ដល់​អ្នក​មួយ​ចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំ​នេះ។

 

-បើ​មនុស្ស​ស្រី​ទំនាយ​ថា៖ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​បាន​ការងារ​ធ្វើ​ជា​លក្ខណ៍ដ្ឋាន បើ​សិន​ជា​ការ​រៀប​ចំ​មង្គលការ​ផ្ទាល់​ខ្លួន មុខ​ជា​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​បើ​ទោះ​ទៅ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គង់​តែ​នៅ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​របស់​អ្នក​ជានិច្ច នៅ​ក្នុង​រឿង​នេះ​អ្នក​កុំ​គប្បី​ខ្លាច​ឲ្យ​សោះ ព្រោះ​មាន​គេ​រង់​ចាំ​ជួយ​ឈឺ​ឆ្អាល​អ្នក​ពេញ​ទំហឹង ខាង​មុខ​នៃ​ការ​ពោល​ដូច​នេះ អ្នក​ចូរ​ប្រយ័ត្ន​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះបញ្ចូល​យ៉ាង​ណា​ក៏​ដោយ​សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំង​អស់។ ហើយ​មិន​គួរ​លី​សែង​រែក​ពុន​លើក​ដាក់​របស់​ធ្ងន់​ហួស​ហេតុ​ពេក​ទេ ព្រោះ​អាច​មាន​ការ​ថ្លោះ​ចង្កេះ​ឬ​គ្រេច​ឆ្អឹង​ខ្នង ឬ​មាន​ការ​ឈឺ​ថ្កាត់​បាន​ដោយ​ងាយ។

 

@ឆ្នាំ​វក

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ​ជា​នឹង​មាន​មក​ដល់​លោក​អ្នក ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភ័ក្ដិ​ឬ​នាយ​ចៅហ្វាយ​នាយ​ជា​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិត​ប្រៀប​ខ្លួន​ជា​និច្ច គឺ​កុំ​យក​រឿង​របស់​អ្នក​នេះ​ទៅ​និន្ទា​ឲ្យ​អ្នក​​ឯ​នោះ​លឺ​ ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​បែប​នេះ​បាន ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រី​ភាព។

  -បើ​​មនុស្ស​ស្រី​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ ជោគ​ជតា​របស់​អ្នក​ពុំ​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោក​អ្នក​តោង​កែ​កុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច័យ​ឲ្យ​ល្អិត​ល្អន់​បន្តិច សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់​រក​អ្នក​យ៉ាង​ណា​ឬ​អ្នក​ធ្វើ​ការ​រួម​នឹង​ គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​ការ​បែប​នោះ​ឲ្យ​សោះ ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ​មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់ ឬ​ក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំ​នៅ​ស្ថាន។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​អ្នក​នឹង​ផ្ដល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​ការ​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះ​ខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត​និង​សេចក្ដី​អង់​អាច ​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស​ចាក​ផុត​ពី​វិបត្តិ​ទាំង​អស់​នេះ​ទៅ​ខ្លះ​ៗ។

 

 

@ឆ្នាំ​រកា

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​អ្នក​នឹង​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាត​បង់​ឬ​ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិត​មុខ​គិត​ឲ្យ​ល្អិត​ល្អន់​មែន​ទែន បើ​កាល​ណា​ភ្លាត់​អ្នក​មុខ​ជា​ត្រូវ​រង​អំពើ​សង្កត់​សង្កិន​យ៉ាង​គួរ​ឲ្យ​ធរមាន​ចិត្ត។ ចូរ​ខំ​បំពេញ​ខ្លួន​ឲ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប​និង​សុភាព​រៀប​រយ​ចូរ​ធ្វើ​សេចក្ដី​ល្អ​តប​ត​ជាមួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ធូរបន្ថយ​ទៅ​បាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិតស្និទ្ធ​ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង​ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យ​បាន​ទ្រព្យ​នឹង​បាន​ស្ដុកស្ដម្ភ។

  -បើ​មនុស្ស​ស្រី​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​យ៉ាង​ពិត​ប្រាកដ​ប្រកប​ទៅ​ដោយ​សេចក្តី​សុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេ​បា​របស់​អ្នក​បន្តិច​បន្តួច រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ បើ​អ្នក​ធ្វើ​ការងារ​កាន់​មុខ​តំណែង​មាន​មុខ​នា​ទី​ទទួល​ខុស​ត្រូវ អ្នក​ត្រូវ​បាន​ឡើង​តំណែង​នា​ទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​នោះ​ គឺ​ចោរកម្ម​និង​អគ្គីភ័យ​បំផ្លាញ បើ​សិន​ជា​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ។

 

@ឆ្នាំ​ច

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក នឹង​បាន​ផល​សម្រេច​បំណង​យ៉ាង​ពិត​ប្រាកដ​ប្រកប​ដោយ​សេចក្ដី​សុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេ​បា​របស់​អ្នក​បន្តិច​បន្តួច រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ បើ​អ្នក​ធ្វើ​ការងារ​កាន់​មុខ​តំណែង​ ឬ​មាន​មុខ​នា​ទី​ទទួល​ខុស​ត្រូវ អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​នោះ គឺ​ចោរកម្ម​និង​អគ្គីភ័យ​បំផ្លាញ បើ​សិន​ជា​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ។

 

-បើ​មនុស្ស​ស្រី​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​អ្នក​នឹង​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាត​បង់​ ឬ​ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិត​មុខ​គិត​ក្រោយ​ឲ្យ​ល្អិត​ល្អន់​មែន​ទែន បើ​កាល​ណា​ភ្លាត់​អ្នក​មុខ​ជា​ត្រូវ​រង​អំពើ​សង្កត់​សង្កិន​ផ្សេងៗ។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លេង​ជាមួយ​គេ​ញយ​ៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន ឲ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប​ និង​សុភាព​រៀប​រយ​ចូរ​ធ្វើ​សេចក្ដី​ល្អ​តប​ត​ជាមួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក​ និង​ត្រូវ​បន្ធូរបន្ថយ​ទៅ​បាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ​ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង​ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យ​បាន​ទ្រព្យ​នឹង​បាន​ស្តុក​ស្ដម្ភ។

 

@ឆ្នាំ​កុរ

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​ជតា​រាសី​របស់​អ្នក​ពុំ​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​លោក​អ្នក​តោង​កែ​កុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច្ច័យ​ឲ្យ​ល្អិត​ល្អន់​បន្តិច សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់​រក​អ្នក​យ៉ាង​ណា ឬ​អ្នក​ធ្វើ​ការ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​​នឹង​បាន​កម្រៃ​ផល​ពី​វង់​ការ​បែប​នោះ​ឲ្យ​សោះ​ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ​មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់ ឬ​ក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំ​នៅ​ដ្ឋាន។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​អ្នក ​និង​ផ្ដល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​ការ​អាប់​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះ​ខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវ​ឆ្លាត ​និង​សេចក្ដី​អង់​អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស​ចាក​ផុត​ពី​វិបត្តិ​ទាំង​នេះ​ទៅ​ខ្លះ​ៗ។

 

-បើ​មនុស្ស​ស្រី​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ​ជា​នឹង​មាន​មក​ដល់​លោក​អ្នក​ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភ័ក្ដិ​ឬ​នាយ​ចៅហ្វាយ​នាយ​ជា​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ចេះ​ប្រិតប្រៀប​ខ្លួន​ជានិច្ច គឺ​កុំ​បេះ​បួយ​នាំ​រឿង​ពី​ឯ​នេះ​ទៅ​និន្ទា ឲ្យ​អ្នក​ឯ​នោះ​លឺ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​បែប​នេះ​បាន​ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រី​ភាព៕

 

 

ដក​ស្រង់​ពី​មហា​សង្ក្រាន្ត ដោយ​លោក អ៊ឹម បូរិន្ទ

អត្ថបទថ្មី