Jessica លេច​មុខ​ជាមួយ​កំពូល​តារា​ចិន និង​ហូលីវូដ ក្រោយ​ចេញ​ពី SNSD

  • 2014-10-26 15:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​ Girls’ Generation តារា​ចម្រៀង​កូរ៉េ Jessica កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​មហាជន ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ផ្សេង​ៗ ហើយ​ថ្មី​ៗ​នេះ Jessica បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍​ថែម​ទៀត​ ក្រោយ​​ពី​​នាង​បាន​បង្ហោះ​រូបថត​មួយ​ចំនួន​​ដែល​នាង​បាន​ថត​ជាមួយ​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​​​នៅ​ពេល​ចូលរួម​កម្មវិធី​ពិព័រណ៍​​នៅ​ប្រទេស​ចិន។

 

 

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា កន្លង​ទៅ Jessica បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​របស់​នាង​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី “2014 Mission Hills World Celebrity Pro-Am” នៅ​ប្រទេស​ចិន ដែល​ចូល​រួម​ដោយ​អ្នក​លេង​កូន​ហ្គោល​ជំនាញ​ៗ​ជា​ច្រើន​នាក់ រួម​ទាំង​តារា​ល្បី​ៗ​ជុំ​វិញ​ពិភពលោក។ ក្រោយ​ចប់​កម្មវិធី Jessica បាន​បង្ហោះ​រូប​ភាព​ដែល​នាង​បាន​ថត​ជាមួយ​តារា​ល្បី​ៗ​ពី​ប្រទេស​ផ្សេង​ៗ​ដូច​ជា តារា​សម្ដែង​អាមេរិក​តួ​ “Captain America” Chris Evan, តារា​សម្ដែង​ម្ចាស់​ពាន​រង្វាន់ Oscar 2014 Nicole Kidman, តារា​ចម្រៀង​ចិន Jay Chou និង Wang Leehom និង​តារា​ជា​ច្រើន​ទៀត។

 

ចូល​រួម​ក្នុង​កម្មវិធី​នោះ Jessica ក៏​បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ចិន​ដែរ​​ថា ពាក្យ​ចចាមអារ៉ាម​ដែល​ថា​នាង​រៀបការ​ជាមួយ​បុរស​អ្នក​មាន Tyler Kwon នោះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ។

 

ចាប់​តាំង​​ពី​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​នៅ​ចិន​មក Jessica Jung ក៏​បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​បណ្ដើរ​ៗ​ជា​ថ្មី​នៅ​ប្រទេស​​របស់​នាង​គឺ​ប្រទេស​កូរ៉េ ស្រប​ជាមួយ​ការ​បន្ត​ផ្សព្វផ្សាយ​ក្រុមហ៊ុន​​សំលៀក​បំពាក់​ BLANC & ECLARE របស់​នាង ៕

 

អានអត្ថបទ៖ Jessica បង្ហាញ​សារ​ឈឺចាប់ ក្រោយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម Girls’ Generation ជា​ផ្លូវការ

Jessica និង Jay Chou

Jessica និងWu Chun

Jessica និងChris Evan

Jessica និង Nicole Kidman

Jessica និង កុំកុំ

អានអត្ថបទ៖ Park Bom លេច​ឈុត​ក្នុង​លើ​ឆាក យ៉ាង​អាម៉ាស់ ​​មិត្ត​រួម​ក្រុម​ខំ​ជួយ​បិទបាំង

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo

អត្ថបទថ្មី