ប្រទេស​៥​​​ ជាប់​ចំណាត់​ថ្នាក់​​​ទទួល​ទាន​អាហារ​​​​មាន​ជីវជាតិ​បំផុត

  • 2016-04-12 18:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​អង្គការ​សុខភាព​​ពិភពលោក​ (WHO) ​​​​នា​ពេល​ថ្មីៗ​នេះ ​បាន​រក​ឃើញ​ថា​​​អត្រា​​​​​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​​ ​​មាន​ការ​កើន​ឡើង​​គឺ​ប្រមាណ ៤២២​លាន​​នាក់​ជុំវិញ​ពិភព​លោក​ ​ដោយ​សារ​ការ​ទទួល​ទាន​​ចំណីអាហារ​​​មិន​ត្រឹម​ត្រូវ។

 

​​ក្នុង​នោះ​​ជំងឺ​​​ទឹក​នោម​ផ្អែម​​ប្រភេទ​​ ២​ ​ត្រូវ​គេ​ប្រទះ​ឃើញ​ញឹក​ញាប់​ជាង​គេ ​ដោយសារ​​ពួក​គេ​ធាត់​ជ្រុល និង​​អា​យុ​ច្រើន ​​ដែល​រារាំង​​លំពែង​​​មិន​ឲ្យ​​​ផលិត​​​អាំងស៊ុយលីន​​គ្រប់គ្រាន់​​ ដើម្បី​​ដំណើរ​ការ​ជាតិស្ករ​។

 

​​​​​​​​​​​​ការ​ទទួល​​​ទាន​​ចំណី​អាហារ​​​​បាន​ត្រឹម​ត្រូវ​ ​អាច​​ជួយ​​ឲ្យ​​មនុស្ស​​​​​​មិន​អាច​វិវឌ្ឍ​ទៅ​ជា​​​​ជំងឺ​ទឹកនោម​​​ប្រភេទ​ ២​បាន។ ​ប្រទេស​​ទាំង ៥​​ខាង​ក្រោម ​ត្រូវ​​គេ​ចាត់​ទុក​​​ថា​ការ​ទទួល​ទាន​អាហារ​​របស់​ប្រជាជន​​​​​ ​មាន​ជីវជាតិ​​​​​បំប៉ន​ល្អ​ដល់​សុខភាព។

 

១. ​ប្រទេស​ Mediterranean

​ម្ហូប​អាហារ​​នៅ​ទី​នេះ​​​​សម្បូរ​បន្លែ​ និង​ផ្លែឈើ​ស្រស់​ ​គ្រាប់​ធញ្ញជាតិ ​​គ្រាប់​​​ផ្លែឈើ ​​​ស្រា​ក្រហម​ ​ត្រី ទឹក​ដោះ​គោ ​និង​​ប្រេង​អូលីវ។​ របប​អាហារ​​​​​ Mediterranean ​នេះ​ មាន​ភាព​ល្បីល្បាញ​​​ក្នុង​ចំណោម​​​អាហារ​​សុខភាព​​ទាំង​អស់​ក្នុង​លោក ​ពោល​វា​​បាន​​កាត់​​បន្ថយ​​​​ជំងឺរ៉ាំរ៉ៃ ​ដូច​ជា​​​បេះ​ដូង​ ​ដាច់​សរសៃ​ខួរក្បាល ​​ទឹក​នោម​ផ្អែម​​ប្រភេទ​​ ២​ និង​ជំងឺ​វង្វេង​ជាដើម។

 

 

 

២. ប្រទេស​ជប៉ុន

​ចំនួន​​ប្រជាជន​ជប៉ុន​ ​​ស្ថិត​​ក្នុង​ចំណោម​​​​​​​​​អ្នក​​មាន​អាយុ​​វែង​​ច្រើន​ជាង​គេ​​មួយ​​ក្នុង​លោក ​ដោយ​​អាហារ​ពួក​គេ​ទទួល​ទាន​​មាន​ផ្ទុក​​ កាបូនអ៊ីដ្រាត​ បន្លែ​ ផ្លែឈើ ​​​ត្រី សាច់​ជាដើម។

 

 

​​​​​​​​​​

 

៣. ប្រទេស​​ Nodic

ប្រទេស​​នេះ​​ស្ថិត​​នៅ​​​អឺរ៉ុប​ខាង​ជើង​​​ ​ហើយ​អាហារ​​ពេញ​និយម​មាន​​​​នំប៉័ង ត្រី​​សម្បូរ​ជាតិ​ខ្លាញ់ ផ្លែ Rose Hip បន្លែ​មើម ទឹក​​គោ និង​ឈីស​ផ្អាប់ ​ដោយ​អាហារ​ទាំង​នេះ​​​​​​​​បាន​កាត់​បន្ថយ​​​ការ​រលាក។ ​​ខ្លាញ់​ត្រី​ ​ មើម​បន្លែ​ ​និង​​បន្លែ​​ពណ៌​ស្រស់ៗ មាន​ផ្ទុក​​សារធាតុ​ Beta-carotene ​និង​ប្រឆាំង​អុកស៊ីតកម្ម។

 

 

 

 

៤. ​ប្រទេស​អាហ្វ្រិក​ខាង​លិច​

ប្រជាជន​​​រស់​នៅ​អាហ្វ្រិក​ខាង​​ត្បូង​ដូច​ជា​ម៉ាលី ​ឆាដ ​សេណេហ្គាល់ និង​សេរ៉ាឡេអូន​ ក៏​​ត្រូវ​​គេ​រក​ឃើញ​អាហារ​​ផ្ទុក​សារធាតុ​ចិញ្ចឹម​​ច្រើន​ដែរ។​​​​ ​អ្នក​ជំនាញ​​​​នៃ​សាកល​វិទ្យាល័យ Cambridge ​​បាន​វាយ​តម្លៃ​​​​លើ​អាហារ​ បន្លែ​ផ្លែឈើ ត្រី សាច់ ​គ្រាប់​ធញ្ញជាតិ​​​​ក្នុង​បណ្ដា​ប្រទេស​​នេះ​​មាន​ជាតិ​សរសៃ​ខ្ពស់ ​និង​​​ជាតិ​ Omega 3 ច្រើន​ជាង​គេ​បំផុត។

 

​​​​​​​​

 

៥. ​ប្រទេស​បារាំង​

អាហារ​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​​ល្អ​​ក្នុង​ប្រទេស​​នេះ​​មាន​​​ឈីស ​នំប៉័ង ​និង​​ស្រា​ក្រហម សាច់ បន្លែ​ផ្លែ​ឈើ​ស្រស់ ​​និង​គ្រាប់​ធញ្ញជាតិ​​​ជាដើម៕

 

 

 

ចុចអាន៖ អាហារ​​​ក្លែង​ក្លាយ​​​៧​ប្រភេទ ដែល​អ្នក​​គួរ​ឈប់​ញ៉ាំ​​​​​ចាប់​ពី​ពេល​​​នេះ​

ចុចអាន៖ អាហារ ​៤ ​ប្រភេទ​អ្នក​ត្រូវ​ក្លាសេ​ក្នុង​ទូរ​ទឹក​កក​ ចៀសវាង​ឆ្លង​មេរោគ

ចុចអាន៖ អាហារ​​៣​ប្រភេទ​ មិន​​​​គួរ​ដាក់​កម្ដៅ​​​​ក្នុងម៉ៃក្រូវ៉េវ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖​​​​​​​​​​​​​​​​​​​ Businessinsider