ស៊ន សៀវម៉ី ឈ្នះ​​ទាំង​មេដាយ​មាស​ បាន​ទាំង​សិទ្ធិ​ទៅ​​អូឡាំពិក​​​​នៅ​​ប្រេស៊ីល​​

  • 2016-04-17 01:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជម្រុះ​ស្វែង​រក​អ្នក​មាន​សិទ្ធិ​ទៅ​ចូល​រួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​​ឆ្នាំ​២០១៦​នៅ​ប្រទេស​ប្រេស៊ីល​​របស់​កម្ពុជា​​​ ពេល​នេះ​កញ្ញា​ ស៊ន សៀវម៉ី ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទនភាព​ដោយ​កញ្ញា​បាន​ឈ្នះ​ទាំង​មេដាយ​មាស​ និង​ទទួល​បាន​សិទ្ធិ​ទៅ​អូឡាំពិក​ហ្គេម​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ជម្រុះ​​ជើង​ឯក​តេក្វាន់​ដូ​ទ្វីប​អាស៊ី​នៅ​ប្រទេស​ហ្វីុលីពីន​ពី​ថ្ងៃ​ទី​​១៦ ដល់​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។

​ 

 

មុន​នេះ​បន្តិច តាម​ការឲ្យ​ដឹង​ពី​ ស៊ន ដាវីន ដែល​ត្រូវ​ជា​បង​ស្រី​របស់​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី​ថា ពេល​នេះ​ប្អូន​ស្រី​របស់​នាង​បាន​ឈ្នះ​មេដាយ​មាស​ហើយ។ ចំណែក​លោក Yong Sok Choi ដែល​ជា​គ្រូ​​បង្វឹក​របស់​សៀវម៉ី​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី សៀវម៉ី ​បាន​ជាប់​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ី​នា​ពេល​ខាង​មុខហើយ។ ការ​ឈ្នះ​មេដាយ​មាស​​នេះ​​គឺផ្តល់​ឲ្យ​កញ្ញា​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​​​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ធំ​លំដាប់​ពិភព​លោក​ អូឡាំពិក​ហ្គេម ​គឺ​មិន​មែន​សិទ្ធិ​អនុគ្រោះ​នោះ​ទេ៕  

ស៊ន សៀវម៉ី ទទួល​​មេដាយ​​មាស (រូបថត៖ សៀវម៉ី)

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី