iPad Pro ផលិត​ពី​អាលុយមីញ៉ូម​លឿង​ រំពឹង​ថា​នឹង​ដេញ​ថ្លៃ​បាន​​ដល់​ ២​ម៉ឺន​ដុល្លារ

  • 2016-04-18 16:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple បាន​ផលិត​ iPad Pro ស៊េរី​ពិសេស​មួយ​ សម្រាប់​​ដាក់​ដេញ​ថ្លៃ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​សប្បុរស​​របស់​សារមន្ទីរ​ Design Museum ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ខាង​មុខ​នេះ។

 

 

iPad Pro ដែល​ដាក់​ដេញ​ថ្លៃ​នេះ​មាន​លក្ខណៈ​ពិសេស​​ និង​លេច​ធ្លោ​ត្រង់​ថាសម្បក​ធ្វើ​ពី​អាលុយមីញ៉ូម​ពណ៌​លឿង គម្រប​ Smart Cover ធ្វើ​ពី​​ស្បែក​សត្វ​នៃ​ប្រទេស​បារាំង រួម​ទាំង​​ Apple Pencil មាន​សម្បក​ពណ៌​ទឹក​ក្រូច​ដែល​ផលិត​ពី​​ស្បែក​សត្វ​អ៊ីតាលី។

 

ចំពោះ​ iPad Pro ដ៏​ពិសេស​នេះ​ដែរ​គេ​រំពឹង​ថា​នឹង​អាច​ដេញ​ថ្លៃ​បាន​ចន្លោះ​ពី​ ១៤២០០​ដុល្លារ​ ដល់​ ២១៣០០​ដុល្លារ ដែល​រួម​បញ្ចូល​ទាំង​ Smart Cover និង​ Apple Pencil៕​​​​

 

ចុច​អាន៖ កម្មវិធី​ទូរសព្ទ​​​ល្អៗ​ដែល​ក្រុមហ៊ុន​ Apple យល់​ថា​គ្រប់​គ្នា​គួរ​ដំឡើង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​​​