ជាទូទៅ តម្លៃនៃផ្កាយរណបនានាគឺអាចដល់ទៅខ្ទង់រាប់លានដុល្លារឯណោះ ប៉ុន្តែកាលពីថ្មីៗនេះមាននិស្សិតផ្នែកវិទ្យាសាស្ត្រមួយក្រុមមកពីសាកលវិទ្យាល័យ Arizona បានប្រកាសថាពួកគេអាចផលិតនូវផ្កាយរណបមួយប្រភេទដែលមានទំហំតូច ហើយថែមទាំងមានតម្លៃទាបផងដែរ។
ផ្កាយរណបរបស់ពួកគេនោះ ជាផ្កាយរណបប្រភេទបង្កើតដែនទំនាក់ទំនង ដូចជាការឆ្លើយឆ្លងប្រព័ន្ធទូរសព្ទ និងបង្កើតសេវាអ៊ីនធឺណិត។ មានឈ្មោះ ថា SunCube FemtoSat ផ្កាយរណបនេះ មានរាងជាប្រអប់បួនជ្រុង ហើយមានទំហំតែ ៣សង់ទីម៉ែត្រ និងទម្ងន់តែ ៣៥ក្រាមតែប៉ុណ្ណោះ។
ពួកគេបានបង្ហាញឲ្យដឹងផងដែរថា មនុស្សគ្រប់គ្នាអាចក្លាយជាម្ចាស់នៃ FemoSat ដោយចំណាយប្រាក់ចន្លោះពី ១ពាន់ ទៅ៣ពាន់ដុល្លារ។ តម្លៃនេះគឺគិតរួចជាស្រេចជាមួយការបាញ់បង្ហោះផ្កាយរណបនោះទៅអវកាស។ សម្រាប់ផ្កាយរណបតម្លៃ ១ពាន់ដុល្លារ គឺត្រូវស្ថិតនៅក្រោមដែនគ្រប់គ្រងនៃស្ថានីយផ្កាយរណបអន្តរជាតិ និងតម្លៃ ៣ពាន់ដុល្លារ គឺអាចចេញពីដែនគ្រប់គ្រងនៃស្ថានីយផ្កាយរណបអន្តរជាតិ៕
អានបន្ត ៖ iPad Pro ផលិតពីអាលុយមីញ៉ូមលឿង រំពឹងថានឹងដេញថ្លៃបានដល់ ២ម៉ឺនដុល្លារ
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖ iflscience