សៀងហៃ រៀបចំ​ពិធី​បុណ្យ​សាក់​អន្តរជាតិ​ មាន​អ្នក​ចូលរួម​រាប់​រយ​នាក់​

  • 2016-04-24 20:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នា​ជា​ច្រើន​នាក់​​ដែល​ចូលចិត្ត​ការ​សាក់​​ទូទាំង​ពិភពលោក​បាន​សម្រុក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សាក់​រូប​អន្តរជាតិ (The International Art Festival of Tattoos) ដែល​រៀបចំ​នៅ​រយៈពេល​៥ថ្ងៃ​នៅ​មជ្ឈមណ្ឌល Everbright Convention & Exhibition Center ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

 

អ្នក​ចូលរួម​ទាំង​ប្រុស​ទាំង​ស្រី​​​ភាគ​ច្រើន​​មក​ក្នុង​ពិធី​ដើម្បី​បង្ហាញ​សាក់​ដែល​ខ្លួន​មាន​ដោយ​មាន​រូប​ប្លែក​ៗ​អម​ដោយ​ពណ៌​ចម្រុះ​ និង​ឆ្លៀត​ឱកាស​​បាន​សាក់​បន្ថែម​ដោយ​អ្នក​សាក់​រូប​ជំនាញ​ៗ​នៅ​ប្រទេស​ចិន។ លើ​ស​ពី​នេះ​ទៅ​ទៀត​ កម្មវិធី​ក៏​មាន​ការ​បង្ហាញ​ម៉ូដ​សាក់​ ដើម្បី​រក​អ្នក​ដែល​មាន​រូប​សាក់​ស្អាត​ជាង​គេ៕

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖បុរស​ម្នាក់​ចូល​ចិត្ត​ញ៉ាំ​សាច់​ឆៅ ចុងក្រោយ​​កើត​តេនញ៉ា​ប្រវែង​ជិត​៥​ម៉ែត្រ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ dailymail