សារព័ត៌មាន​​ល្បី​ៗ​​ពិភព​លោក​ ​​​ចុះ​ផ្សាយ​​​ព្រោង​ព្រាត​​ពី​ដំរី​​តំបន់​អង្គរ​ស្លាប់​​

  • 2016-04-26 16:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៥​មេសា ​និង​​​ថ្ងៃ​​នេះ​​ ​ដំណឹង​ស្ដី​ពី​ដំរី​​​តំបន់​អង្គរ​​ឈ្មោះ​​​ "សំបូរ​​" ស្លាប់​ ​ត្រូវ​​​​បាន​​សារព័ត៌មាន​​ល្បីៗ​​ជុំវិញ​ពិភព​លោក​​​ចាប់អារម្មណ៍​ខ្លាំង​ អម​​ជាមួយ​​​សារ​សោក​ស្ដាយ​​ ចំពោះ​​ការ​​បាត់​បង់​ជីវិត​​ដំរី​​​ដ៏​ស្លូត​​មួយ​ក្បាល​នេះ​។ ​ដំរី​​កម្សត់ ​សំបូរ​​ ​​បាន​ស្លាប់​នៅ​​​​​​ថ្ងៃ​ទី​២២​មេសា និង​ត្រូវ​​បាន​​​គណនី Facebook ​​ឈ្មោះ Yem Senok បង្ហោះ​​ដំបូង​គេ​ ​​​​បាន​រៀប​រាប់​ថា "គួរ​ឲ្យ​អនិច្ចា​សត្វ​ដំរី​នៅ​តំបន់​អង្គរ ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បម្រើ​​ដឹក​ជញ្ជូន​សេវា​ទេសចរណ៍ រហូត​ដួល​ដាច់​ខ្យល់​ស្លាប់"។

 

​ក្រោយ​រូបភាព​សាកសព​​​ដំរី​​ សំបូរ​ ត្រូវ​បាន​​គេ​​​ចែក​រំលែក​​តៗ​គ្នា​​រាប់​​ពាន់​​​ រាប់​ម៉ឺន​ដង​ ​នៅ​បណ្ដាញ​​សង្គម​ Facebook ​គេហទំព័រ​ Change.org ​​ក៏​សម្រេច​​ធ្វើ​​ញត្តិ​​​​​មួយ​​​នៅ​​​​​​​លើ​​​អនឡាញ​ ​ដោយ​​និយាយ​ថា​ ដល់​ពេល​​ត្រូវ​​បញ្ចប់​​​ការ​ជិះ​ដំរី​​នៅ​ឧទ្យានជាតិ​តំបន់​អង្គរ​ហើយ​។ ប្រភព​ខាង​លើ​​បាន​លើកឡើង​ថា នេះ​ជា​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ត្រូវ​ភ្ញាក់​ខ្លួន​ឡើង និង​បញ្ឈប់​សកម្មភាព​ដ៏​ឃោរឃៅ​ទៅ​លើ​សត្វ​ដ៏​ស្លូតបូត​នេះ។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ជា​មិនខាន៕

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម