ឡើង​​​​​ចំណោត​ថ្ម​​ភ្នំ​បាន​ពាក់​កណ្ដាល​​សុំ​មិត្ត​ស្រី​រៀបការ​​បាន​សម្រេច​

  • 2016-04-26 16:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​​ គូ​​ស្នេហ៍​​មួយ​គូ​​​​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ Zhangjiajie ស្ថិត​​ក្នុង​ខេត្ត​​​​​Hunan ប្រទេស​ចិន ​និង​បាន​ចែក​រំលែក​​​​​រូប​​ថត​​​របស់​ពួក​គេ​​លើ​បណ្ដាញ​អ៊ីនធឺណិត​។ អំឡុង​ពេល​​ដើរ​កម្សាន្ត​​​បុរស​ជា​​សង្សារ​​បាន​ធ្វើ​ឲ្យ​មិត្ត​​ស្រី​របស់​ខ្លួន​ភ្ញាក់​ផ្អើល​​​ខ្លាំង។

 

តាម​សារព័ត៌មាន​​ចិន​ Sina បាន​ឲ្យ​ដឹង​​ថា​​ អំឡុង​ពេល​​គូ​សង្សារ​ខាង​លើ​នាំ​គ្នា​តោង​​ឡើង​លើ​​​ចំណោត​ថ្ម​​ភ្នំ​ បុរស​ជា​សង្សារ​​​​បាន​​ឈប់​ពាក់​កណ្ដាល​​​ផ្លូវ​​​​រួច​​​​​​​បាន​​បង្ហើប​សំណួរ​​​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀប​ការ។ ចំណែក​ខាង​នារី​ជា​សង្សារ​បាន​​​ឆ្លើយ​​​ "ចាស" យល់​ព្រម​​​។

 

​​​​នារី​​ជា​សង្សារ​​បាន​​ប្រាប់​សារព័ត៌មាន​​ថា​នាង​​​បាន​ដឹង​​មុន និង​ពុំ​សូវ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ព្រោះ​​​បាន​ឃើញ​​ជាង​ថត​រូប​​ ​និង​បាន​ឃើញ​​​បុរស​ជា​សង្សារ​របស់​នាង​បាន​​រៀប​ចំ​រ៉ូប​ឈុត​​រៀប​ការ​​មុន​ទៅ​​ដើរ​កម្សាន្ត។ យ៉ាង​ណា​ក្ដី ផែន​ការ​ស្នើ​សុំ​មិត្ត​ស្រី​រៀប​ការ​របស់​​គូ​ស្នេហ៍​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​សរសើរ​​ក៏​ដូច​​ជា​រិះ​គន់​​ផង​ដែរ។

 

មតិ​​មួយ​ចំនួន​​​បាន​និយាយ​ថា​​សំណើ​សុំ​រៀប​ការ​របស់​ពួក​គេ​ពិត​ជា​រ៉ូមែនទិក​ និង​ផ្សងព្រេង​ ចំណែក​មតិ​​ខ្លះ​ទៀត​បាន​លើក​ឡើង​​ការ​ធ្វើ​បែប​នោះ​អាច​បង្ក​​​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ ឬ​គ្រាន់​តែ​ជា​ការ​​បង្ហាញ​ទាក់​ទាញ​​ឲ្យ​អ្នក​ទេស​ចរ​ទៅ​ទស្សនា​​ឧទ្យាន​ជាតិ​ប៉ុណ្ណោះ។

 

គួរ​បញ្ជាក់​ផង​ដែរ​ ទំនោរ​​នៃ​ការ​ស្នើ​សុំ​រៀប​ការ​តាម​ទី​សាធារណៈ​​​លក្ខណៈ​ប្លែក​​បាន​កើត​ឡើង​ក្នុង​ស្រទាប់​​ប្រជាពលរដ្ឋ​ចិន​​ជា​ពិសេស​​គូ​ស្នេហ៍​យុវវ័យ ដែល​​ទាក់​ទាញ​​​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន​​៕

 

ចុចអាន៖  គូស្នេហ៍​​ចម្លែក​ ​​ប្រថុយ​គ្រោះថ្នាក់​ឡើង​ទៅ​រៀបការ​លើ​កំពូល​ភ្នំ

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​​​​​​​​​​​

​​ ​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី