​កាមេរ៉ា​ Google ថត​ជាប់​​ឡាន​របស់​​​ខ្លួន​បើក​​​ល្មើស​ច្បាប់​ចរាចរ ចុះ​លទ្ធផល​ម៉េចវិញ?

  • 2016-05-02 18:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​របស់​ Google Street View បាន​ថត​ជាប់​​រថយន្ត​​​របស់​ខ្លួន​​ដែល​បាន​បើក​ល្មើស​ច្បាប់​ចរាចរ​​ នៅ​ពេល​បំពេញ​ប្រតិបត្តិ​ការ​ថត​យក​រូបភាព​​លើ​ដង​វិថី​ Glasgow នៃ​ប្រទេស​ស្កុតឡែន។

 

 

តាម​រូបភាព​ឃើញ​ថា​​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​ ៣៧ម៉ាយ/ម៉ ​ក្នុង​តំបន់​ដែល​មាន​កំណត់​ល្បឿន​ត្រឹម​​ ៣០​ម៉ាយ​/ម៉។ រូបភាព​ខាង​លើ​ផ្ដិត​បាន​​តាំង​ពី​​អំឡុង​ខែ​កក្កដា​ឆ្នាំ ​២០១៥​ មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​មួយ​រូប​ប្រទះ​ឃើញ។

 

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​កាមេរ៉ា​របស់​ Google បាន​ចាប់​យក​រូបភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​នេះ​ ​ដោយ​កន្លង​មក​មាន​រូបភាព​​ប្លែក​ៗ​ជា​ច្រើន​ដែល​គេ​បាន​ប្រទះ​ឃើញ​លើ​ Google Street View៕​​​​​​​

 

ចុច​អាន៖ វីដេអូ​​បង្ហាញ​​​ទី​ស្នាក់​ការ Apple សង់​ជិត​រួច តម្លៃ​ ៥ ពាន់លានដុល្លារ​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Telegraph