ចង់​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ ត្រូវ​ជៀស​វាង​៦​ចំណុច

  • 2016-05-03 00:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​តឹង​ណែន មើល​ទៅ​ក្មេង​ជាង​វ័យ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប  ពិសេស​នារីៗ។ តែ​យ៉ាង​ណា​​ក៏​ដោយ​លក្ខខណ្ឌ​ធម្មជាតិ ស្បែក​នឹង​ប្រែ​ទៅ​ជា​ជ្រួញ យា​ខ្មៅ​ស្រអាប់ ពេល​មនុស្ស​​ចម្រើន​វ័យ​កាន់​តែ​​ចាស់​ ថែម​ទាំង​មិន​បាន​ថែ​ទាំ​ស្បែក​ដិត​ដល់។​

 

 

ស្ត្រី​ភាគ​ច្រើន​ចាប់​ផ្តើម​លេច​ចេញ​ស្នាម​ជ្រួញ​លើ​ស្បែក​មុខ​ដំបូង​បង្អស់ ​នៅ​ចន្លោះ​វ័យ​ពី២៥ ទៅ​៣០​ឆ្នាំ ស្នាម​ជ្រួញ​ចាប់​ផ្តើម​កើត​មាន​នៅ​ជុំវិញ​រង្វង់​ភ្នែក ។ ប្រសិន​បើ​យើង​បណ្តែត​បណ្តាយ​ទៅ​តាម​ធម្មជាតិ​ដោយ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​សុខភាព​ស្បែក នោះ​ស្នាម​ជ្រួញ​មាន​កាន់​តែ​ច្រើន ហើយ​កាន់​តែ​​​ច្បាស់​នៅ​ជុំវិញ​មាត់​ និង​ភ្នែក នៅ​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ។

 

 

ចង់​ឲ្យ​ស្បែក​ស្អាត ក្មេង​ជាង​វ័យ តាម​បែប​ធម្មជាតិ ដោយ​មិន​បាច់​ចំណាយ​ថវិកា​ថែទាំ ឬ​កែ​សម្ជស្ស​ទេ?  ងាយ​បំផុត ដោយ​គ្រាន់​តែ​ជៀស​វាង​នូវ​៦​ចំណុច​ខាង​ក្រោម៖ ១.ស្បែក​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង និង ញឹក​ញាប់​ ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​២​រសៀល ២.ស្បែក​ខ្វះ​ជាតិ​ទឹក ​ឆាប់​លេច​ចេញ​ស្នាម​ជ្រួញ​ជាង​អ្នក​ដែល​មាន​ស្បែក​ធម្មតា​ ៣.របប​អាហារ​ប៉ះ​ពាល់​សុខភាព ដូចជា ​ជក់បារី  សេព​គ្រឿង​ស្រវឹង និង ផឹក​កាហ្វេអ៊ីន ៤​.គេង​មិន​គ្រប់​គ្រាន់​ ៥.តាន​តឹង​អារម្មណ៍ ៦.កង្វះ​លំហាត់​ប្រាណ

 

ប្រិសិនបើ​អាច​កែ​ប្រែ​ចំណុច​ទាំង​៦​ខាង​លើនេះ​បាន ដោយ​បន្ថែម​លើ​ការ​ប្រើ​ប្រាស់​ផលិត​ផល​មានគុណភាព​ក្នុង​ការ​ថែទាំ​ស្បែក​ទៀត​នោះ ប្រិយមិត្ត ពិសេស​សុភាព​នារី​ពិត​ជា​អាច​លាក់​បាំង​អាយុ​របស់​ខ្លួន និង ពន្យារ​ស្បែក​កុំឲ្យ​ចាស់​តាម​អាយុ​យ៉ាង​មាន​ប្រសិទ្ធភាព៕

 

អត្ថបទៈ លីដា