មាន​ព័ត៌មាន​ផលិត​កម្ម​ធំ​មួយ កំពុងព្យាយាម​អូសទាញ ​G-Devith

  • 2016-05-04 16:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រភព​ច្បាស់​ការ​មួយ​​បង្ហើប​មក​កាន់​ Sabay ថា​ ងួន​ ចាន់ដេវីត​ កំពុង​ចរចា​ជាមួយ​ផលិត​កម្ម​​ធំ​ក្នុង​ស្រុក​មួយ​ ដោយ​ពួក​គេ​ហ៊ាន​ឲ្យ​​តម្លៃ​ខ្លួន​ខ្ពស់​ចំពោះ​តារា​ចម្រៀង Original Song រូប​នេះ​ទៀត​ផង។

 

ប្រភព​ដដែល មិន​បាន​បញ្ចេញ​តួ​លេខ​ពិត​ប្រាកដ​ជុំវិញ​ការ​ចរចា​នៃ​ភាគី​ទាំង​ពីរ​ទេ ប៉ុន្តែ​គេ​បាន​អះអាង​ថា ជា​ខ្ទង់​ចំណាយ​មួយ​ខ្ពស់ ដែលល្មម​​​អាច​ឲ្យ​​ម្ចាស់​បទ​ "រាំ​ញី​កែង​ជើង"​ ពិចារណា​​លើ​ផលិតកម្ម​នោះ​បាន ព្រោះ​ពួក​គេ​ចង់​បាន​ ដេវីត ខ្លាំង។

 

ពាក់​ព័ន្ធ​​​បញ្ហា​នេះ សាមី​ខ្លួន​ ​បាន​អះ​អាង​ថា​ ពិត​ជា​មាន​គេ​ទាក់​ទង​​មក​លោក​មែន​ តែ​លោក​សុំ​រក្សា​សិទ្ធិ​ចំពោះ​អត្ត​សញ្ញាណ​ផលិតកម្ម។ លោក​ថា តាមពិត​​ ភាគី​ម្ខាង​នោះ បាន​ព្យាយាម​ទាក់​ទង​លោក​យូរ​ហើយ​ ហើយ​បច្ចុប្បន្ន​លោក​ក៏​កំពុង​តែ​ពិចារណា​លើ​រឿង​នេះ​ដែរ។ “គេ​ទាក់ទង​ខ្ញុំ​យូរ​ដែរ​ហើយ​បង​ ហើយ​អា​រឿង​ទទួល​សំណើ​ហ្នឹង​ខ្ញុំ​កំពុង​ពិចារណា​ដែរ!​"។ ដេវីត ថ្លែង​។

 

 

ដេវីត កំពុង​ពិចារណា​លើ​បញ្ហា​នេះ ដោយលោក​​សំអាង​ថា ​​​មនុស្ស​គ្រប់​គ្នា ត្រូវ​ការ​រីក​ចម្រើន​ទាំង​ផ្នែក​សមត្ថភាព និង​សេដ្ឋកិច្ច។ ម្ចាស់​បទ​ "រាំ​ពាក់​ម៉ាស់"​ ថ្លែង ៖ "តាម​ធម្មតា​មនុស្ស​យើង​ធ្វើការ ​ក៏​ដើម្បី​ផល​ប្រយោជន៍​ខ្លះ​ដែរ​ តែ​មិន​ទាំង​អស់​ទេ​ តែ​ការ​លើក​ទឹក​ចិត្ត​ក៏​ពិសេស​ដែរ​ បើ​គេ​អោយ​តម្លៃ​ខ្ពស់​ជាង​...​ខ្ញុំ​មិន​ទាន់​ហ៊ាន​ច្បាស់​ដែរ​បង"។

 

ទាក់​ទង​​​​នឹង​ផលិត​កម្ម​ហង្សមាសដែល​លោក​កំពុង​ជ្រក​កោន​វិញ​ ដេវីត ប្រាប់​ថា​ លោក​មិន​មាន​កុង​ត្រា​អ្វី​ឡើយ ​ដូច្នេះ​ហើយ ប្រសិន​បើ​លោក​ត្រូវ​ចាក​ចេញ​មែន​នោះ គឺ​មិន​មាន​ចំណង​អ្វី​ទាក់​ទិន​ឡើយ ។​​​

 

ដេវីត ធ្លាប់​បង្ហើប​ថា​ចង់​ចាក​ចេញ​ពី​ហង្សមាសដែរ កាល​ពី​ប៉ុន្មាន​ខែ​មុន បន្ទាប់​ពី​ដៃគូ​ចម្រៀង​របស់​លោក គឺ​តារា​ចម្រៀង ពេជ្រ សោភា បាន​ប្រកាស​​លើ​បណ្ដាញ​សង្គម​ថា នាង​នឹង​ចាក​ចេញ​ពី​ផលិតកម្ម​ធំ​មួយ​នេះ ក្រោយ​ចប់​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២៕

 

អត្ថបទ៖ ថា ម៉ាលីដា​​