តម្លៃ​សិក្សា​ មហាវិទ្យាល័យ​បច្ចេកវិទ្យា​វិស្វកម្ម​កំពូល​ទាំង​ ១០​ នៅ​​អាស៊ី​

  • 2016-05-05 13:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​បាច់​​​សម្លឹង​ទៅ​ណា​ឆ្ងាយ​ ត្រឹម​តែ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ក៏​មាន​មហាវិទ្យាល័យ​​ខ្លាំងៗ​ជាប់​លំដាប់​លេខ​​កំពូល​​​ខាង​ផ្នែក​បច្ចេកវិទ្យា​វិស្វកម្ម​ (Engineering Technology) ​ជា​ច្រើន​  សម្រាប់​​សិស្ស​និស្សិត​អាច​ជ្រើសរើស​សិក្សា​។

 

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ពី​មហាវិទ្យាល័យ​កំពូល​ទាំង​ ១០​ ដែល​ដក​ស្រង់​ចេញ​ពី​​វិបសាយ​ TopUniversities នៅ​អាស៊ី​រួម​ទាំង​តម្លៃ​សិក្សា​ផង​ដែរ ៖

 

@​ មហាវិទ្យាល័យ​ National University of Singapore (សិង្ហបុរី)

 

 

-ជា​មហាវិទ្យាល័យ​បច្ចេកវិទ្យា​លេខ​មួយ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​បួន​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ១២ ០០០-១៤ ០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ២០​ ០០០-២២ ០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ Nanyang Technological University, Singapore (សិង្ហបុរី)

 

 

-ជាប់​លេខ​ពីរ​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​៦​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ១០០០០-១២០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ១០០០០-១២០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ Tsinghua University (ចិន)

 

 

-ជាប់​លេខ​បី​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​១១​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ The University of Tokyo (ជប៉ុន)

 

 

-ជាប់​លេខ​បួន​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​១២​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ ​ Korea Advanced Institute of Science & Technology (កូរ៉េ​ខាង​ត្បូង)

 

 

-ជាប់​លេខ​ប្រាំ​​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​១៣​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ៦០០០-៨០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ២៦០០០-២៨០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ The Hong Kong University of Science and Technology (ហុង​កុង)

 

 

-ជាប់​លេខ​ ៦​​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​១៤​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ១០ ០០០-១២ ០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៨​ ០០០-១០ ០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ Seoul National University (កូរ៉េ​ខាងត្បូង)

 

 

-ជាប់​លេខ​៧​​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​១៥​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៦០០០-៨០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ Tokyo Institute of Technology (ជប៉ុន)

 

 

-ជាប់​លេខ​៨​​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​២២​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ៦០០០-៨០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៦០០០-៨០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ The University of Hong Kong (ហុងកុង)

 

 

-ជាប់​លេខ​ ៩​​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​២៦​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ១៤០០០-១៦០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៨០០០-១០០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

 

@ មហាវិទ្យាល័យ Peking University (ចិន)

 

 

-ជាប់​លេខ​១០​​​​ ​ក្នុង​ទ្វីប​អាស៊ី​ និង​លេខ​២៧​ក្នុង​ពិភពលោក -ថ្នាក់​បរិញ្ញាបត្រ៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ​ សម្រាប់​សិស្ស​បរទេស​ -ថ្នាក់​អនុ​បណ្ឌិត៖ ៤០០០-៦០០០​ដុល្លារ/ឆ្នាំ សម្រាប់​សិស្ស​បរទេស

​​​​ ​​

ចុច​អាន៖  តើ​អ្នក​ IT មែនទេ​​ដែលមានប្រាក់ខែ​ច្រើន​ជាង​គេ​?​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TopUniversities​