Hardware សំខាន់ៗ អាច​បង្កើត​កុំព្យូទ័រ​​មាន​ល្បឿន​លឿន

  • 2016-05-05 23:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​​តម្លៃ​ចុះ​ថោក ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​​កាន់​តែ​ទូលំទូលាយ​។​ ​​​យ៉ាង​ណា​កុំព្យូទ័រ​មាន​សមត្ថភាព​ខ្ពស់​​ តែង​តែ​មាន​តម្លៃ​ថ្លៃ​ដែល​​​​ជា​តម្រូវការ​សម្រាប់​អ្នក​ធ្វើ​ការ​ធំៗ​ដូចជា​ ​អ្នក​រចនា​ក្រាហ្វិក​ ​និង​កាត់ត​វីដេអូ​ជាដើម​។ Sabay​​ សូម​ណែ​នាំ​នូវ​ ​Hardware​​​ សំខាន់​ៗ​ដែល​អាច​បង្កើត​បាន​កុំព្យូទ័រ​ដែល​មាន​ល្បឿន​លឿន​៖​

 

  • Processor ប្រភេទ Intel Core i7-6700K មានល្បឿនដល់ទៅ 4.5GHz ដែល​អាច​ប្រើជាមួយ GPU ចំនួន ២។

 

 

  • Motherboard ប្រភេទ Asus Maximum VIII Hero ជា Board ជំនាន់​ចុងក្រោយរបស់ ASUS ដែល​ចំណុចពិសេសរបស់​វាគឺមានបំពាក់នូវរន្ធ USB 3.1 រន្ធ x16 PCIe 3.0 ចំនួន ៣ រន្ធ x4 PCIe M.2 មូយ។

 

 

-RAM ប្រភេទ G.Skill Ripjaws V Series DDR4 2666 ( 16GB ) ដែល RAM ប្រភេទ​នេះ​មាន​ល្បឿនប្រតិបតិ្តការ​ដល់ទៅ 1600 MHz។

 

 

-Graphics card ប្រភេទ​ MSI GTX 980 Ti Gaming 6G ​ជា GPU ដែល​កំពុង​ពេញនិយមបំផុត ដោយវា​អាចបញ្ចេញ​នូវ​រូបភាពដ៏រលូន​ទោះជាក្នុងកម្រិត ១៤៤០P ក៏ដោយ។

 

 

-Power supply  ប្រភេទ  EVGA Supernova 850 watt G2 80 Plus Gold មានតែដុំភ្លើងប្រភេទនេះ​ទេ​ដែល អាចផ្តល់​កម្លាំង​អគ្គិសនីគ្រប់គ្រាន់សម្រាប់ graphic ប្រភេទខាងលើ។

 

 

-Primary storage  ប្រភេទ  Samsung 950 Pro M.2 SSD ( 256 GB )។

 

 

-Secondary storage  ប្រភេទ  Samsung 850 EVO ( 500GB )។

 

 

-CPU cooler ( ប្រព័ន្ធបញ្ចុះកំដៅ CPU )   ប្រភេទ  Corsair H90 វាក៏ជាមុខ​ងារដ៏សំខាន់បំផុតក្នុងការរក្សារនូវ​ភាពឋិតឋេររបស់ CPU ព្រោះ​បើគ្មានវាទេនោះ CPU នឹង​ឆាប់ឡើងកំដៅ ដែលបណ្តាលឲ្យឆាប់ខូច។

 

 

-Disc drive  ប្រភេទ  LG Blu-ray reader។

 

 

-Case ម៉ាក Fractal Design Define R5 សម្រាប់សំបកប្រភេទនេះ វាមានទំហំធំដែល ផ្តល់ភាព​ងាយស្រួលដល់​អ្នក​ក្នុង​ការ​ដំឡើងនូវ hardware នានា ហើយវា​ក៏អាចឲ្យខ្យល់ចេញចូល system unit របស់អ្នកបានយ៉ាងងាយស្រួលផងដែរ។

 

 

​អាន​បន្ត​ ​៖​  DUCATI មួយៗ​តម្លៃ​មិន​ក្រោម​ម៉ឺន​ដុល្លារ អាច​ទិញ​ឡាន​ទំនើប​មួយ​បាន

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ pcgamer