DUCATI មួយៗ​តម្លៃ​មិន​ក្រោម​ម៉ឺន​ដុល្លារ អាច​ទិញ​ឡាន​ទំនើប​មួយ​បាន

  • 2016-05-05 17:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ប្រណាំង​​​ស៊ីម៉ាក​របស់​អ៊ីតាលី DUCATI ​តម្លៃ​សុទ្ធ​តែ​ជាង​ម៉ឺន​ដុល្លារ​​ ក្នុង​នោះ​​​​​មាន​​ម៉ូឌែល​ខ្លះ​​​​តម្លៃ​​​ថ្លៃ​ជាង​ឡាន​ទំនើប​ទៅ​ទៀត។ ឯ​​​សម្ភារៈ​​វិញ​ដូចជា​ ស្រោម​ដៃ​ មួក​ការពារ​ជា​ដើម​​ ​​​គឺ​ថ្លៃ​លែង​និយាយ​ ដោយ​ខ្លះ​មាន​តម្លៃ​រហូត​ខ្ទង់​ពាន់​ដុល្លារ។

 

តើ​​​​ម៉ូឌែល​អី​ដែល​តម្លៃ​ទាប​ជាង​គេ​?

 

(DUCATI Scrambler icon 803cc (015) $14288 )

 

លោក យឿ រុសិដ្ឋ ដែល​ជា​អ្នក​គ្រប់​គ្រង​​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​របស់ DUCATI ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​​ក្រុមហ៊ុន​របស់​លោក​បាន​នាំ​ម៉ូតូ​ DUCATI ​មាន​​ប្រាំ​​ម៉ូឌែល​​ដូចជា DUCATI Daivel, Super Bike, Monster,  Hypermotard និង SCRAMBLERS ដែល​ក្នុង​នោះ​​​​​​ម៉ូឌែល SCRAMBLERS ​មាន​តម្លៃ​ទាប​ជាង​គេ ពោល​គឺ​ចាប់​ពី 14​ 000 ដុល្លារ​ឡើង​ទៅ​។ លោក​ថា ​ម៉ូឌែល SCRAMBLERS ​ក៏​​មាន​​បួន​​ទៀត​គឺ ​SCRAMBLERS icon, Urban Enduro, Full throttlle និង Classic សុទ្ធ​មាន​រាង​ឡូយ និង​ពេញ​និយម​​សម្រាប់​យុវវ័យ​នៅ​បស្ចិម​ប្រទេស។

 

លោក​បាន​​បន្ត​​ទៀត​ថា​ក្រៅ​ពី​ម៉ូឌែល SCRAMBLERS  ​នេះ​នៅ​មាន​ម៉ូឌែល​មួយ​ទៀត​ដែល​មាន​តម្លៃ​​ធន់​កណ្ដាល​​ដែរ​គឺ ម៉ូឌែល Monster  ​ពោល​គឺ​ចាប់​ពី 18 000 ដុល្លារ​ឡើង​ទៅ។

 

 

 (DUCATI Scrambler Full 803cc (015) $16 388)

 
 

(DUCATI Scrambler Unban 803cc (015) $16388)

 

តើ​ប្រិយមិត្ត​​គិត​ថា​តម្លៃ​ប៉ុណ្ណឹង​ជា​តម្លៃ​សមរម្យ​ទេ?

 

ចុច​អាន៖  គ្រាន់​តែ​សម្ភារៈ​​អ្នក​ជិះ​​ម៉ូតូ​​ធំ​ម៉ាក Ducati ថ្លៃ​អាច​ទិញ​ម៉ូតូ​មួយ​បាន

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម