Ferrari ម៉ាស៊ីនអគ្គិសនី ប្រើប្រអប់លេខ Porsche
- 2016-05-06 17:16:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferrari ម៉ាស៊ីនអគ្គិសនី ប្រើប្រអប់លេខ Porsche
ចន្លោះមិនឃើញ
វាអាចជារឿងចម្លែក ដែលលឺថា Ferrari មានប្រើម៉ាស៊ីនប្រភេទអគ្គិសនី តែវាការពិត ដែលមានបុរសអាមេរិកម្នាក់យក Ferrari ម៉ូដែល 308 GTE ទៅកែច្នៃបំពាក់នូវម៉ាស៊ីនប្រភេទនេះ។
ចំពោះរថយន្ត Ferrari ម៉ូដែល 308 GTE ម៉ាស៊ីនដើមរបស់វា គឺជាប្រភេទម៉ាស៊ីន V8 កម្លាំង ២០០សេះ ចំណុះ ២.៩លីត្រ តែម៉ាស៊ីននេះត្រូវបានគេជំនួសមកវិញនូវម៉ាស៊ីនអគ្គិសនី ដែលមានកម្លាំងរហូតដល់ទៅ ៤៦៥សេះ។
ក្នុងនោះអ្នកច្នៃរថយន្តខាងលើបានឲ្យដឹងថា ម៉ាស៊ីនអគ្គិសនីដែលគេបំពាក់លើ Ferrari 308 GTE គឺដំណើរការដោយ ម៉ូទ័រប្រភេទ AC51 HPEVS ចំនួន ៣ អមជាមួយនឹង អាគុយតូចៗចំនួន ៤៨គ្រាប់ ហើយរថយន្តខាងលើបានប្រើនូវប្រអប់លេខរបស់ Porsche រួមទាំង ប្រព័ន្ធកង់ថ្មីដែលស្រាលជាងគ្រឿងដើមរបស់រថយន្តនេះ៕
អានបន្ត ៖ មុខងារ ៤ លើរថយន្តបានក្លាយជាមុខងារហួសសម័យ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ carbuzz