​អង់គ្លេស​ប្រើ​ឡាន​ Lamborghini ធ្វើ​​តាក់ស៊ី​ ថ្លៃ​ឈ្នួល​ញាក់​សាច់​

  • 2016-05-06 21:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ឡាន​តាក់ស៊ី​​​​​​ដំបូង​គេ​បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ Wolverhampton ​ប្រទេស​អង់គ្លេស ជា​មួយ​តម្លៃ​ឈ្នួល​ថ្លៃ​កប់ពពក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ International Business Times។

 

 

​​រថយន្ត​កំពូល​ដែល​គេ​ប្រើ​រត់​តាក់ស៊ី​នោះ​គឺ​ម៉ូដែល​ Lamborghini Huracan មាន​តម្លៃ​​យ៉ាង​ទាប​ ២៦០ ០០០​ដុល្លារ។ ដោយ​សារ​តែ​រថយន្ត​នេះ​មាន​តម្លៃ​ថ្លៃ​ធ្វើ​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់​ទៅ​តាម​​ហ្នឹង​ដែរ​។ ​​សម្រាប់​ការ​ជិះ​ ៩០​នាទី​ ត្រូវ​បង់​ប្រាក់​ ៣៤៩​ផោន ​(ប្រមាណ​ ៥០៥​ដុល្លារ)។

 

រថយន្ត​ Lamborghini ពណ៌​ខៀវ​ខ្ចី​នេះ​​មិន​ដូច​ជា​តាក់ស៊ី​ដទៃ​​ ដោយ​វា​មាន​កម្លាំង​ខ្លាំង​​ដែល​បង្កើត​ចេញ​ពី​ម៉ាស៊ីន​​ទំហំ​៥​លីត្រ​ និង​អាច​បើក​ក្នុង​ល្បឿន​អតិបរមា​ ​៣២១​ គ.ម/ម៉។

 

នេះ​អាច​ជា​កំពូល​ឡាន​តាក់ស៊ី​​ដ៏​អស្ចារ្យ​ដំបូង​គេ​ក្នុង​ប្រទេស​អង់គ្លេស​ ប៉ុន្តែ​សម្រាប់​ទីក្រុង​ឌូប៉ៃ​វិញ​​ ​មាន​​កំពូល​ឡាន​តាក់ស៊ី​​​រត់​ព្រាត​ពេញ​ទីក្រុង៕​​​​​​​​

 

ចុច​អាន៖ Ferrari​ ​ម៉ាស៊ីន​អគ្គិសនី​ ​​ប្រើ​ប្រអប់​លេខ​ ​Porsche​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ IBTimes​​

អត្ថបទថ្មី